ខេត្តបាត់ដំបង៖ ម្ចាស់រថយន្តដឹកទំនិញនឹងបន្លែ ផ្លែឈើកសិផលបានខ្សិបប្រាប់អង្គភាពយើងថា ប៉ូលិសអន្តោប្រវេសន៍ប្រចាំនៅច្រកអន្តរជាតិដូងហៅ(ឡែម)រាល់ថ្ងៃគាត់ឃើញដើរកៀបយកលុយតាមរថយន្តដឹកទំនិញបន្លែផ្លែឈើយ៉ាងរលូនដោយគ្មានអៀនខ្មាសទៅលើ ឯកសណ្ឋានរបស់ខ្លួននោះឡើយ។
(មិនតែប៉ុណ្ណោះតាមប្រភពពីម្ចាស់រថយន្តដឹកទំនិញបន្លែផ្លែឈើបានឱ្យដឹងថាបើមិនឱ្យលុយទេនោះគឺមិនអាចវិលកង់បានទេ)(ហើយពួកគាត់ស្ងាល់ថាតើសមត្ថកិច្ចឈរជើងប្រចាំច្រកអន្តរជាតិដូងមានតួនាទីអ្វីបានមកយកលុយតាមតែការចង្អុលនោះក្រែងមានតួនាទីត្រឹមតែត្រួតពិនិត្យ visa ប៉ាស្ព័រសម្រាប់ភ្ញៀវចេញចូលតាមច្រកអន្តរជាតិដូងហៅ(ឡែម)តែប៉ុណ្ណោះហេតុអ្វីបានជាមកដាក់បារ៉ាស់កាក់យកលុយពីរថយន្តដឹកទំនិញបន្លែផ្លែឈើកសិផលចេញពីប្រទេសថៃមកកម្ពុជាតាមច្រកចូលអន្តរជាតិមួយនេះទៅវិញ(ហើយសព្វថ្ងៃយើងមិនដឹងថាតើលោកផាត សុផាន់ណា នាយផ្នែកគ្រប់គ្រោងការពារច្រកអន្តរជាតិដូងបានដឹងបានឃើញឬឃើញហើយធ្វើមិនឃើញធ្វើមិនលឺឬក៏បណ្ដែតបណ្ដោយឱ្យកូនចៅនៅបន្តសកម្មភាពយកលុយតាមរថយន្តដឹកទំនិញកសិផលបន្លែផ្លែឈើទឹកក្រូចគ្រប់មុខចេញពីប្រទេសថៃមកកម្ពុជាតាមតែអំពើចិត្តខ្លួននោះ។
យើងឃើញថាបច្ចុប្បន្ននេះទោះមានការព្រួយបារម្ភពីទុក្ឋលំបាកពីរាជរដ្ឋាភិបាលទៅលើការទប់ស្កាត់មិនឲ្យរីករាលដាលឆ្លងវីរុសកូរូណា កូវីដ-19 យ៉ាងណាក៏ដោយ នោះពុំសូវមានប្រសិទ្ធភាពនោះទេ ព្រោះសមត្ថកិច្ចដែលនៅប្រចាំច្រក អន្តរជាតិដូងហៅ(ឡែម) ទាំងអស់នោះបាន(ភ្លេចអស់នូវអនុសាសន៍របស់រាជរដ្ឋាភិបាលនូវវិធីទប់ស្កាត់ការរីករាលដាលឆ្លងវីរុសកូរូណា កូវិដ-19 នៅក្នុងប្រទេសកម្ពុជាបាត់អស់ទៅហើយ)ទោះជាយ៉ាងណាក៏ដោយមន្ត្រីអន្តោប្រវេសន៍ដែលនៅប្រចាំច្រកអន្តរជាតិដូងហៅឡែមនេះមិនដែលខ្វលខ្វាយឬប្រួយអារម្មណ៍ទៅលើការរីករាលដាលឆ្លងអ្វីនោះទេ ហើយយើងឃើញថាការឲ្យដោះដូរទំនិញតាមអនុសាសន៍របស់សម្ដេចគឺពុំសូវមានប្រសិទ្ធភាពទេ បើតាមសម្ដេចមានប្រសាសន៍ផ្ទាល់គឺឲ្យដោះដូរតែរថយន្តដឹកទំនិញធំៗទេ តែបច្ចុប្បន្នយើងឃើញថាសមត្ថកិច្ចដែលមានវត្តមានប្រចាំច្រកអន្តរជាតិដូងនេះបានបើកដៃអោយទំនិញគ្រប់ប្រភេទដឹកជញ្ជូនតាមរថយន្តចេញយ៉ាងចាស់ដៃមិនថារថយន្តតូចរថយន្តធំនោះទេ សម្ខាន់ត្រូវបង់លុយអោយសមត្ថកិច្ចឈរជើងប្រចាំច្រកសិនទើបទៅមុខបាន នេះបើតាមប្រភពអ្នកបើករថយន្តតូចៗប្រាប់អោយដឹង៕
រឿងពាក់ព័ន្ធយកលុយតាមរថយន្តដឹកទំនិញ បន្លែផ្លែឈើកសិផលនោះអ្នកសារព័ត៌មានយើងមិនអាទំនាក់ទំនង ធ្វើកិច្ចសម្ភាសន៍ជាមួយលោក ផាត សុផាន់ណា និងលោក ប្រាក់ សំដារ៉ា បានទេដោយគ្មានលេខទូរស័ព្ឌ។ប្រភពពីម្ចាស់រថយន្ត…..