ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

ប្រជាពលរដ្ឋនៅស្រុកជល់គិរី និងស្រុកកំពង់ត្រឡាយថា លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តនិងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង នៅប្រើល្បិចកលស្ពិនភ្នែកថ្នាក់ដឹកនាំដល់ណាទៀត ខណៈបទល្មើស ទូកនាមទទឹង បានរុញកកូរពេញផ្ទៃទន្លេជារៀងរាល់ថ្ងៃបានយ៉ាងរលូន ជាហេតុធ្វើឲ្យជីវៈចម្រុះ ជាមច្ឆាជាតិ រលាយហិនហោចខ្ទេចខ្ទីអស់មិនមានការបង្ក្រាប..

ប្រជាពលរដ្ឋនៅស្រុកជល់គិរី និងស្រុកកំពង់ត្រឡាយថា លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តនិងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង នៅប្រើល្បិចកលស្ពិនភ្នែកថ្នាក់ដឹកនាំដល់ណាទៀត ខណៈបទល្មើស ទូកនាមទទឹង បានរុញកកូរពេញផ្ទៃទន្លេជារៀងរាល់ថ្ងៃបានយ៉ាងរលូន ជាហេតុធ្វើឲ្យជីវៈចម្រុះ ជាមច្ឆាជាតិ រលាយហិនហោចខ្ទេចខ្ទីអស់មិនមានការបង្ក្រាប..

ខេត្តកំពង់ឆ្នាំង÷ ក្រោយពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃកម្ពុជា កាលពីកន្លងទៅ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ទៅឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តដែលជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់និងឈានដល់ការបង្ក្រាបផងដែរ ស្របគ្នានោះឯកឧត្ដម ស៊ុនសុវណ្ណារិទ្ធ អភិបាលនៃគណះអភិបាលខេត្តកំពង់ឆ្នាំង បានប្ដេជ្ញាថា លោកនឹងយកចិត្តទុកដាក់បង្ក្រាបរាល់បញ្ហាបទល្មើសនេសាទ ដែលកំពុងកើតមាននៅក្នុងបឹងទន្លេសាទក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ឆ្នាំង ហើយលោកក៏មិនអោយបទល្មើសទាំងនោះមកក្បែឬពាក់ព័ន្ធនឹងរូបលោកផងដែរ ទោះជាក្នុងកាលះទេសះណាក៏ដោយ ។ ប៉ុន្តែគេសង្កេតឃើញសកម្មភាពក្រុមប្រព្រឹតបទល្មើសគ្រប់រូបភាពនៅតែបន្តសកម្មភាពបានជារៀងរាល់ថ្ងៃខណៈ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តនិងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង នៅប្រើល្បិចកលស្ពិនភ្នែកថ្នាក់ដឹកនាំជាហេតុបណ្ដាលឱ្យជីវចម្រុះ ជាមច្ឆាជាតិ គ្រប់ប្រភេទរស់នៅក្នុងបឹងទន្លេសាប ត្រូវបានបាត់បង់ រលាយហិនហោច ខ្ទេចខ្ទីអស់ដោយសារពួកឈ្មួញទុច្ចរិតឃុបឃិតគ្នាជាមួយនិងមន្ត្រីសុីប្រាក់ខែរាស្រ្តបំផ្លាញជីវចម្រុះជាមច្ឆាជាតិរបស់រដ្ឋនោះ។

ជាក់ស្តែងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើងបានទទួលព័ត៌មានពីប្រជានេសាទជាលក្ខណៈគ្រួសារបានប្រាប់ឲ្យដឹងថា មានសកម្មភាព បទល្មេីសនេសាទទូកនាមទទឹង ជាច្រេីនទូក ដែលកំពុងតែធ្វើសកម្មភាពប្រព្រឹត្តបទល្មើស បានយ៉ាងរលូន  ដោយប្រេីកម្លាំងម៉ាសុីនរុញ នៅតាមបណ្តោយដងទន្លេសាប នៅក្នុងស្រុកចំនួន២ ត្រង់ចំណុចក្បាលកោះអន្លង់រាជ្យ ក្រោមស្នាក់ការផ្នែកជលផលជល់គីរី ស្ថិតក្នុងភូមិទន្លេក្រៅ ឃុំជលសា ស្រុកជល់គីរី និងស្រុកកំពង់ត្រឡាច ក្នុងខេត្តកំពង់ឆ្នាំង ។

បើយោងតាមប្រភពបានបង្ហើបឱ្យដឹងថា ក្រុមដែលប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ទូកនាមទទឹង ទាំងអស់នេះដែលមាន ឈ្មោះ ដូចបានរាយនាមទី១ ឈ្មោះ សេន អ៊ូមើត ២ ឈ្មោះ សេន ស៊ូស្លៃម៉ាន ៣ ឈ្មោះ សេន អាលី ៤ ឈ្មោះ ធូ ជា ៥ ឈ្មោះ ជា សុកាន ៦ ឈ្មោះ ចន ផានិត ៧ ឈ្មោះ អាក្លូរ ៨ ឈ្មោះ គង់ ភាព ៩ ឈ្មោះ បង មុឺន ១០ ឈ្មោះ បង ឈុន ១១ ឈ្មោះ លី  សកម្មភាពដែលបានប្រព្រឹត្តធ្វើ បានជារៀងរាល់ថ្ងៃ ដោយយ៉ាងរលូន មិនឃើញមានជំនាញសមត្ថកិច្ចពាក់ព័ន្ធណាអាចឃាត់អស់លោកបានឡើយ (តើមកពីហេតុអ្វី?)  គូបញ្ជាក់ផងដែរថា ឧបករណ៍នេសាទបទល្មើស នាមទូកទទឹងនេះគឺមិនអាចឱ្យមានទេនៅក្នុងភូមិសាស្ត្រទឹកដី នៃខេត្ត កំពង់ឆ្នាំង ដែលពួកគាត់ប្រកបមុខរបរជាលក្ខណៈគ្រួសារបានជួបផលលំបាកដោយសារទូកនាមទទឹងទាំងអស់នេះ បានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដូចជាមងដែលពួកគាត់បានរករបរនេះជាលក្ខណៈគ្រួសារ ហើយត្រូវបានរងការខូច ខាត ដោយសារទូកនាមទទឹងទាំងអស់នោះរុញផ្ដាច់ របស់ពួកគាត់ ។

ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមដងទន្លេក្នុងភូមិសាស្ត្រនៃទឹកដីស្រុកទាំង២ ខាងលើ ដែលប្រកបមុខរបរជាលក្ខណៈគ្រួសារ ជាប្រជានេសាទ ជាលក្ខណៈគ្រួសារ កំពុងតែដាក់ចម្ងល់សង្ស័យថា ប្រហែលជាមានការឃុបឃិតនិងសូកប៉ាន់ហើយបានជាសមត្ថកិច្ចជំនាញរដ្ឋបាលជលផល ដែលមានរហូតទៅដល់២ស្រុក មិនអាចមើលឃើញ បែបនេះ។

ប្រភពពីប្រជាពលរដ្ឋដដែល បានឲ្យដឹងថាឃើញមានការ ប្រព្រឹត្តបទល្មើសនេសាទប្រើឧបករណ៍ទូកនាមទទឹង ប្រើម៉ាស៊ីនរុញនេះ តាំងពីរដូវបើកនេសាទមកម្ល៉េះ ក្នុងភូមិសាស្ត្រទាំង២ស្រុក ស្រុកជលគីរី និងស្រុកកំពង់ត្រឡាច នៃទឹកដីខេត្តកំពង់ឆ្នាំង តែងតែធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ចាប់ពីត្រង់ចំណុច ភូមិដូនវៀត ជាព្រំប្រទល់ស្រុកកំពង់លែងនិងស្រុកជល់គីរីររហូតទៅដល់ទឹកដីស្រុកកំពង់ត្រឡាច។

ដូច្នេះមានតែលោកអភិបាលស្រុក ទាំង២ស្រុក ដែរជាប្រធានគណៈបញ្ជាការឯកភាពស្រុក មេត្តាជួយពិនិត្យ និងដាក់បទ បញ្ជាឲ្យមានការឃ្លាំមើលទៅលើបទល្មើសដែលប្រជាពលរដ្ឋបានរាយការណ៍នេះផងទាន និងជាពិសេសប្រជាពលរដ្ឋបានសំណូមពររដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជួយមានវិធានការទៅលើមន្ត្រីថ្នាក់ក្រោម ទាំងមន្ទីរនិងខណ្ឌ សង្កាត់ ផ្នែក ដើម្បីកុំឲ្យមានការប្រព្រឹត្តបទល្មើសដូចដែលរដ្ឋមន្ត្រីបានចែងក្នុងច្បាប់រដ្ឋបាលជលផល ដែលបានដាក់បទបញ្ជាយ៉ាងតឹងរឹងមិនឲ្យមាននូវការប្រព្រឹត្តបទល្មើសឧបករណ៍នាមទូកទទឹងក្នុងតំបន់ទឹកដីខេត្តកំពង់ឆ្នាំង ។

ទាំងនេះគឺជាប្រភពពីប្រជាពលរដ្ឋ ដែលបានផ្ញើមកអង្គភាពសារព័ត៌មានយើងបានធ្វើការផ្សព្វផ្សាយដើម្បីក្រើនរលឹកដល់មន្ត្រីជល់ផលប្រចាំគោលដៅក៌ដូចជាសេចក្តីរាយការណ៌មួយដើម្បីឱ្យថ្នាក់ដឹកនាំក្នុងខេត្តកំពង់ឆ្នាំង លោកបានដឹងនិងជ្រាបជាព័ត៌មានជាពិសេសនោះ លោកនាយខ័ណ្ឌរដ្ឋបាលជលផលនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនិង លោក​ ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងនេសាទលោកបានជ្រាបជាព័ត៌មានផងដែរ។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិនិងមច្ឆាជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់ទាន់ពេលវេលាផងដែរ។

អង្គភាពសារព័ត៌មានយើងរងចាំទទួលធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ អោយមានសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!