ខេត្តកំពង់ស្ពឺ÷ រថយន្តចំនួន៣គ្រឿង បានបុកប៉ះបន្តគ្នា នៅលើកំណាត់ផ្លូវល្បឿនលឿន បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និងច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ហេតុដ៏រន្ធត់នេះបានកើតឡើងនៅត្រង់ចំណុចភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំណុច K20+300 ទិសដៅពីភ្នំពេញ ទៅព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
បើយោងតាមសមត្ថកិច្ចនគរបាលស្រុកសំរោងទង រថយន្ដ ១គ្រឿង ម៉ាក តូយ៉ូតា prius ពណ៌ក្រហម ផ្លាកលេខភ្នំពេញ 2BA-2806 អ្នកបើកបរឈ្មោះ TSANG HINGCHUNG (សាំង ហ៊ីងឈុង) ភេទប្រុស អាយុ ៥៥ឆ្នាំ ជាជនជាតិចិន ស្នាក់នៅភូមិឃ្មួញ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើបានបុកប៉ះរថយន្តផ្នែកពីក្រោយម៉ាក Hyundai ពណ៌ខៀវ ផ្លាកលេខ ឃ4370-ភត2 (មានដឹកបន្ទះក្ដារ) អ្នកបើកបរឈ្មោះ ឌិន ប៊ុនថុន ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារមនអំពៅ រាជធានីភ្នំពេញ អ្នករួមដំណើរជាមួយ១នាក់ឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ ៣៩ឆ្នាំនៅភូមិស្តៅស្រលែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកំពុងបើកបរពីទិសខាងកើតទៅលិច បណ្ដាលឱ្យគ្រោះថ្នាក់ក្រឡាប់ ។
បន្ទាប់មកមានរថយន្ដ១គ្រឿង ម៉ាកMaserdasពណ៌ស ផ្លាកលេខភ្នំពេញ 2BP- 7869 អ្នកបើកបរឈ្មោះ LI WEN BING (លី វ៉េនពីង) ភេទប្រុស អា យុ៣២ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគក រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅលិច កំពុងតែបេីកបរក្នុងល្បឿន រួចបានកិននិងប៉ះជាមួយបន្ទះក្តាដែលធ្លាក់លើផ្លូវ បណ្ដាលឱ្យគ្រោះថ្នាក់ និងខូចខាតរថយន្ត ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ថាហេតុការណ៍ខាងលេី បានបណ្ដាលឲ្យមានការរងរបួសនិងស្លាប់មនុស្ស០១នាក់ (ឌិន ប៊ុនថុន) និងរបួសធ្ងន់មនុស្ស ១នាក់ប្រុស (សុខ កុសល់) របួសស្រាលមនុស្ស ២នាក់ប្រុស (ជនជាតិចិន) រីឯរថយន្ដ ៣គ្រឿង ខូចខាតធ្ងន់២គ្រឿង (តូយ៉ូតា prius - Hyundai ស្ទេីទាំងស្រុង ) Maserdas។
បច្ចុប្បន្នចំពោះវត្ថុតាងនឹងរថយន្ដ ទាំង ៣គ្រឿង សមត្ថកិច្ចនគរបាលបានយកមករក្សាទុកនៅស្នាក់ការបញ្ជរកំពង់ស្ពឺខាងកើត K26 រង់ចាំនីតិវិធី ដំណោះស្រាយបន្ដ៕