ខេត្តបាត់ដំបង៖ ប្រភពពីជាពលរដ្ឋបានរាយការណ៍មកខាងអង្គភាពយើងថាសព្វថ្ងៃមានទីតាំង បញ្ជល់មាន់នឹងអាប៉ោង ដ៏ធំមួយកន្លែងបានបើកលេងយ៉ាង រលូននៅក្នុងភូមិ ឃុំ របស់ពួកគាត់អត់មានការរំខានដល់ សមត្ថកិច្ចបន្តិចសោះឡើយ ។
ប្រជាពលរដ្ឋបានបន្តថាជារៀងរាល់ថ្ងៃពូកគាត់បានឃើញអ្នកញៀនល្បែងជាច្រើនមានទាំងឡាន និងម៉ូតូ បាននាំគ្នាសម្រុកចូលមកលេងយ៉ាង គគ្រឹកគគ្រេងមិនឃើញសមត្ថកិច្ចឬអាជ្ញាធរបង្ក្រាបសោះឡើយ ឬមួយម្ចាស់សង្វៀន បានសែនប្រេនសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ត្រូវអស់ហើយមើលទៅបានជាមើលមិនឃើញឬមួយឃើញហើយបែជាធ្វើមិនដឹង កាលណាបង្ក្រាបទៅវាអាចប៉ាសពាលដល់ឆ្នាំបាយគាត់ទេឬ។
កាលពីពេលកន្លងទៅថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាសូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់សូមមេត្តាជួយទប់ស្កាត់នូវ ជំងឺរីករាលដាល កូវិដ១៩ទាំងអស់គ្នា ចំណែកឯអ្នកញៀនល្បែងវិញមិនបានស្តាប់នូវអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន ទេបែជាផ្កើនទៅនឹងអនុសាសន៍របស់សម្តេចទៅវិញ។
ចំណែកឯទីតាំងល្បែងបញ្ជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងនោះស្តិតនៅក្នុងភូមិតាហែនាហែន(ហៅផ្តៅទឹក)ឃុំ រកា ស្រុកសង្កែរ ខេត្តបាត់ដំបង នៅត្រង់ចំណុចផ្ទះបងសឿង ក្រោយវត្តតាហែនចំងាយជាង1000ម៉ែត្រ។
ជុំវិញរាល់ការចោទប្រកាន់ពីប្រជាពលរដ្ឋខាងលើនេះ ដែរថាមានល្បែងស៊ីសងបញ្ជល់មាន់និងអាប៉ោងដ៏ធំខាងអង្គភាពយើងនៅមិនទាន់បានទំនាក់ទំនងសូមការបំភ្លឺពីសមត្ថកិច្ចនៅឡើយទេ តែបើរឿងនេះដូចពាក្យប្រជាពលរដ្ឋលើកមែនយើងខ្ញុំសង្ឃឹមថាសមត្ថកិច្ចនិងធ្វើការបង្ក្រាបដើម្បីភូមិឃុំមានសុវត្ថិភាព៩ចំណុច៕