ខេត្តបន្ទាយមានជ័យ÷ កាលពីម៉ោងជាង១០ ៣០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០មានករណី ប៉ន់ប៉ងមនុស្សសឃាត ទៅលើជនរងគ្រោះម្នាក់ឈ្មោះ នាង មករា ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហេតុការប៉ុនប៉ងមនុស្សសឃាតនេះស្ថិតនៅចំនុច ភូមិនិមិត្ត១សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ចំនែកជនសង្ស័យមានឈ្មោះ ឬទ្ធី ពិសិដ្ឋ ជា អនុសេនីយ៍ទោ (មន្ត្រី)ប្រចាំការនៅប៉ុស្តិ៍និមិត្តផ្ទាល់តែម្តង យោងតាមបទសម្ភាសន៍លោកនាយប៉ុស្តិ៍ វរសេនីយ៍ ត្រី ម៉ារិន បាននិយាយថារឿងនេះលោកស្នងការ ខេត្ត អាត់ ខែម បានយកសំណុំរឿងនិងការបាញ់សម្លាប់នេះទៅហើយ នៅក្នុងប៉ុស្តិ៍ អត់មានសំណុំរឿងទេបើចង់បានទៅយកនៅស្នងការខេត្តទៅ៕
នៅពេលនេះជនរងគ្រោះ សម្រាក់នៅមន្ទីរពេទ្យ រដ្ឋក្រុងសិរីសោភ័ណ សូមបញ្ជាក់ផងដែរថា ឪពុករបស់ជនសង្ស័យ ជាមន្ត្រី ដែលមានឋានៈផ្កាយបី ដែលកំពុងរត់ការបិទ សំណុំរឿង។