ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន... - រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ព្រៃកោងកាងដែលជាសម្បត្តិធម្មជាតិរបស់រដ្ធកំពុងតែប្រែក្លាយទៅជាសម្បត្តិឯកជនក្នុងដៃក្រុមឈ្មួញមានអំណាចមួយក្រុមនៅក្នុងខេត្តកោះកុង……

 

កោះកុង៖ តាមប្រភពពីប្រជាពលរដ្ធដែលរស់នៅក្នុងភូមិនេសាទ ឃុំ​ជ្រោយស្វាយ​ ស្រុកស្រែអំបិល ខេត្តកោះកុង បានរាយការណ៍ប្រាប់មកបណ្តាញសារពត៌មានយើងថា ព្រៃកោងកាងដែលស្ថិតនៅក្នុងភូមិ ឃុំខាងលើត្រូវក្រុមឈ្មួញមានលុយមានអំណាច សប្បាយចិត្តនឹងការកាប់បំផ្លាញដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនព្រៃកោងកាង ដែលជាសម្បតិ្តធម្មជាតិរបស់រដ្ធនឹងជាព្រៃសំរាប់រក្សារពូជពង្សត្រីគ្រប់ប្រភេទនោះត្រូវបានរងការហិនហោចជាបណ្តើរៗហើយ ដោយពុំមានឃើញមន្ត្រីមូលដ្ធានណា មកហាមឃាត់ឡើយ ប្រជាពលរដ្ធបានដាក់ការសង្ស័យថា បានជាឈ្មួញ មកកាប់ព្រៃកោងកាងនេះបាន ប្រហែលជាមន្រ្តីក្នុងមូលដ្ធានបានទទួលសំណូកពីក្រុមឈ្មួញមិនស្ទើរនោះទេមើលទៅ បានជារាយការណ៌ទៅហើយ មិនដែលឃើញមន្ត្រីពាក់ព័ន្ធណាចុះមកទប់ស្កាត់ទៅលើក្រុមឈ្នួញនោះឡើយ។

ប្រជាពលរដ្ធដែលរស់នៅក្នុងភូមិ ឃុំខាងលើពូកគាត់ បារម្មពីការបាត់បង់ព្រៃកោងកាង នឹងការបាត់បង់ទិន្នផលត្រីដែលគ្មានទីកន្លែងសម្រាប់ពងកូន ដែលជាហេតុធ្វើឲ្យត្រីមានការថយបរមាណចុះ ហើយពួកគាត់នឹងអាចជួបផល់ប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ រាល់ថ្ងៃពួកគាត់អាចរស់នៅបានដោយសារការនេសាទត្រី ដើម្បីបានប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារផងដែ។

ជាចុងក្រោយពូកគាត់សុំសំណូមពរមកដល់លោកជំទាវមិថុនាប៊ូថងជាអភិបាលនៃខណៈអភិបាលខេត្តកោះកុង ជួយមើលមន្រ្តីថ្នាក់ក្រោមដែលកំពុងតែសីុសំណូកលុយពុករលួយនេះ ដោយបិតភ្នែកមើលមិនឃើញពីការកាប់បំផ្លិចបំផ្លាញព្រៃកោងកាង ដែលជាសម្បត្តិធម្មជាតិនេះឡើយ ហើយពួកគាត់នឹងរងចាំមើលចំណាត់ការពីលោកជំទាវមិថុនាប៊ូថងជាអភិបាលនៃខណ:អភិបាលខេត្ត មានវិធានការយ៉ាងណាចំពោះមន្រ្តីគ្រាប់ល្ពៅទាំងនេះ៕

 

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!