ទាន់ហេតុការណ៍
ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

ប្តីចិត្តឃោរឃៅ មកសុំប្រពន្ធត្រូវគ្នាវិញប្រពន្ធមិនព្រមក៏មានចិត្តខឹងបានយកទឹកអាស៊ីតជះលើឲ្យរងរបួសធ្ងន…!!!

ប៉ៃលិន ៖ស្ត្រីម្នាក់ បានរងរបួសធ្ងន់ ដោយសារអតីតបុរសជាប្តី ជះទឹកអាស៊ីតលើ ក្រោយពេលមកលួងលោមសុំរួមរស់ជាមួយគ្នាវិញ ២ទៅ៣ដង មិនបានសំរេច។ ហេតុការណ៍បានកើតឡើងនៅម៉ោង១៖០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅផ្ទះខាងស្ត្រី នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាយ សុខម៉េង ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងនិងខេត្តប៉ៃលិន។ ចំណែកជនរងគ្រោះឈ្មោះ សុខ នួន ហៅណាង ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុង និងខេត្តប៉ៃលិន (របួសធ្ងន់ ) កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យខេត្តប៉ៃលិន។

តាមដំណើររឿងទាំងពីរនាក់នេះ បានយកគ្នាជាប្ដីប្រពន្ធ ដោយគ្មានសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍នោះទេ តាំពីឆ្នាំ២០១៣។ មួយរយៈក្រោយមកទាំងពីរនាក់បាន ទៅធ្វើការនៅប្រទេសថៃ។ ក្រោយពេលវិលត្រឡប់មកវិញឈ្មោះ សាយ សុខម៉េង (ប្ដី) បានសុំលែងលះប្រពន្ធបានមួយរយៈហើយ ក៏មកសុំប្រពន្ធត្រូវគ្នាវិញ២ ទៅ៣ដង តែប្រពន្ធមិនព្រម។

សមត្ថកិច្ចបានសន្និដ្ឋានថា ឈ្មោះ សាយ សុខម៉េង សម្រេចចិត្តជះទឹកអាស៊ីតលើអតីតប្រពន្ធបណ្ដាលឱ្យរបួសធ្ងន់នេះ បណ្ដាលមកពីខឹងសុំប្រពន្ធត្រូវគ្នាវិញ តែប្រពន្ធមិនព្រម។

ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ ដើម្បីឃាត់ខ្លូនយកមកអនុវត្ត តាមនិតិវីធីច្បាប់៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!