ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន... - រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

មេឈ្មួញដ៏ល្បីខាងរកស៊ីដឹកជញ្ជូនបទល្មើសអនុផលព្រៃឈើយ៉ាងគគ្រឹកគគ្រេង២រូប១ឈ្មោះ(ពែក)និង២ឈ្មោះ(វ៉ង)សមត្ថកិច្ចមិនហ៊ានបង្ក្រាប…?

ខេត្តសៀមរាប ៖ មេឈ្មួញដ៏ល្បីខាងរកស៊ីដឹកជញ្ជូនបទល្មើសអនុផលព្រៃឈើយ៉ាងគគ្រឹកគគ្រេងពីររូប១ឈ្មោះ(ពែក)និង២ឈ្មោះ(វ៉ង់)ជាឈ្មួញរកស៊ីដឹកជញ្ជូនឈេីខុសច្បាប់យ៉ាងសកម្មនៅក្នុងស្រុកស្វាយលើហេីយ មានទីលំនៅសព្វថ្ងៃ ឃុំបឹងមាលា ស្រុកស្វាយលេី ខេត្តសៀមរាប។

(បើយើងពិនិត្យមិនខុសទេ)មិនគួរណារដ្ឋបាលព្រៃឈើស្រុកស្វាយលើ ដែលគ្រប់គ្រងដោយលោក ម៉ែន វុទ្ធីហៅ ឡយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ មិនគួរណាបណ្ដែតបណ្ដោយឱ្យឈ្មួញពីររូបខាងលើធ្វើសកម្មភាពរកសុីដឹកជញ្ជូនឈេីបានយ៉ាងត្រជាក់ចិត្តជាយូឆ្នាំណាស់មកហើយ ឬមួយលោក ម៉ែន វុទ្ធី ហៅ ឡយ ត្រូវថ្នាំសណ្តំពួកឈ្មួញទាំងពីររូបនោះហើយឬយ៉ាងណាបានជាមិនធ្វើការទប់ស្កាត់និងបង្ក្រាបដូច្នេះ ឬមួយឈ្មួញទាំង ២ រូបនេះគេអាងនរណា?
ហើយនរណានៅពីក្រោយខ្នង?
សូមគណៈកម្មាធិការថ្នាក់ជាតិទប់ស្កាត់រាល់បទល្មើសបំផ្លាញធនធានធម្មជាតិពិនិត្យចាត់វិធានការបញ្ឈប់សកម្មភាពបទល្មើសព្រៃឈើរបស់សាមុីបុគ្គលទាំងពីររូបខាងលេីនេះផងទាន។

ព្រោះកន្លងមកមានបណ្តាញអ្នកសារព័ត៍មាន ជាច្រើនអង្គភាពធ្លាប់បាន ធ្វើការចុះផ្សាយជាញឹកញាប់អំពីសកម្មភាពមេឈ្មួញដឹកឈើទាំងពីររូបនេះជាច្រើនលើកច្រើនសារមកហើយ តែនៅមិនទាន់មានការបង្រ្កាបទប់ស្កាត់លើឈ្មួញទាំងពីររូបនេះនៅឡេីយ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!