ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួម ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ - ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ

ថៅកែស្រីចិត្តឃោរឃៅ ដែរវាយកូនឈ្នួលសុតតែវែកសម្លជាច្រេីនលេីកច្រេីនសារនោះ ពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ …

កណ្តាល៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២ កម្លាំងការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនថៅកែស្រីចិត្តឃោរឃៅ ដែលយកវែកសម្លវាយធ្វើបាបកូនឈ្នួលជាអ្នកបម្រើនៅផ្ទះដែលជាអានីតិជនជាច្រើនលើកច្រើនសារនោះ ទៅតុលាការខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកណ្តាល។

សមត្ថកិច្ច​ឲ្យដឹងថា​ ជនសង្ស័យឈ្មោះដាំង រស្មី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ​ ជាមេផ្ទះ​ ។

ចំណែក​ ជនរងគ្រោះឈ្មោះ ផាត សុរីន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ​ មុខរបរអ្នកបម្រេីនៅតាមផ្ទះ មានស្រុកកំណើតនៅភូមិ អូរអង្គរឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ​ និង​ បច្ចុប្បន្នស្នាក់នៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ព្រមទាំងមានឪពុក ឈ្មោះសោម ផាត អាយុ៤២ ឆ្នាំ មុខរបរកសិករ​ និងមា្តយឈ្មោះ សន សុក អាយុ៤៧ឆ្នាំ មានទីលំនៅភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

សមត្ថកិច្ច​ បន្តថា​ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ មីងបង្តើតរបស់ជនរងគ្រោះ​ គឺ​ ឈ្មោះសុខ ស្រី មុំ បាននាំជនរងគ្រោះមកធ្វើការជាអ្នកបម្រេីនៅផ្ទះរបស់ជនសង្ស័យ​ ឈ្មោះដាំង រស្មី ស្ថិតនៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ពេលដែលជនរងគ្រោះ មកធ្វើការជាអ្នកបម្រេីនៅផ្ទះថៅកែស្រី ,​ ឈ្មោះ​ ដាំង​ រស្មី តែងតែប្រើអំពើឃោរឃៅ វាយដំមកលើជនរងគ្រោះរហូត គឺ​ យក វែកសម្ល​ វាយក្បាល វាយមុខ បណ្តាលអោយបែកហូរឈាម ពេលខ្លះទៀត បានកាបិតប៉័ងតោ វាយក្បាល និង​ ដាច់មុខ បណ្តាលអោយបែកហូរឈាម ជាច្រើនលើកច្រើនសារ ហើយមិនបាននាំនាងទៅពេទ្យ ឬ ទិញថ្នាំអោយនាងលេបទេ ហើយបង្ខំអោយនាងធ្វើការងារផ្ទះ ទោះបីជានាង ឈឺក៏ដោយ ។

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ថៅកែស្រីបានប្រើអោយយក កូនចានបបរ ស្លាបព្រា និងកែវមកអោយ តែយកមកមិនទាន់ចិត្ត ត្រូវបានថៅកែស្រី យកវែកសម្លវាយបែកចិញ្ចើមខាងស្តាំបែកហូរឈាម ។ ភ្លាមពេលនោះនាងបានដើរចូលទៅក្នុងបន្ទប់ យកអាវ មកទប់ឈាម កុំអោយហូរ ។ លុះស្អែកឡើងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ថៅកែស្រី​ បានប្រើអោយនាង អាំងត្រី និងមើលសម្លដែលថៅកែស្រីរបស់នាងអោយមើល ដោយសារតែនាងអាំងត្រីមិនឆ្អិនល្អ ថៅកែស្រីរបស់នាង បានយកវែកវាយចំចិញ្ចើម មុខខាងឆ្វេង បណ្តាលអោយបែកហូរឈាម ចំពីលើស្នាមកាំបិតចាស់ដែលថៅកែនាងធ្លាប់វាយ ហើយពេលនោះដែរថៅកែស្រីនាង បានប្រើអោយនាង មកទិញទឹកត្រី ទេីបនាងមានឱកាសក៏បានរត់ចេញហើយហៅម៉ូតូឌុបជិះអោយជូនមកស្ថានីយ៍វិទ្យុ ABC នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ អោយជួយ ប្រាប់ទៅម្តាយ ។

ពេលដែលបានឮព័ត៌មានតាមវិទ្យុABC ផ្សាយ កម្លាំងជំនាញសហការជាមួយនគរបាលក្រុងតាខ្មៅតាមបញ្ជរស្នងការ ព្រមទាំងបានសហការណ៍ជាមួយលោកស្រី ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្តាលនិងការិយាល័យសង្គមកិច្ច ក្រុង និង មន្ត្រីជំនាញមន្ទីរសង្គមកិច្ចបានចុះទៅដល់កន្លែងស្ថានីយ៍វិទ្យុABC និងបាននាំនាងដាក់ពាក្យបណ្តឹងព្រមទាំងនាំនាងមកកាន់មន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ធ្វើការសម្ភាសន៍សាកសួរជនរងគ្រោះហើយបាននាំជនរងគ្រោះទៅពិនិត្យរបួលស្នាម លើរាងកាយនិងការពិនិត្យផ្លូវភេទ​ ។

លុះក្រោយមក​ សមត្ថកិច្ច​ ក៏តាមឃាត់ខ្លួនថៅកែស្រីរូបនេះ​ បានតែម្តង​ ។

ជាការកត់សម្គាល់​ ពេលសមត្ថកិច្ចបញ្ជូនជនសង្ស័យមកតុលាការ​ គឺ​ មិនបានដាក់ខ្នោះដៃនោះទេ​ ហេីយសាច់ញាតិខាងជនសង្ស័យជិះសុទ្ធតែឡានទំនេីបមកតុលាការ​ អមជាមួយ​ មិនដឹងគោលបំណងអ្វីឡេីយ​ ។

បញ្ហានេះ​ មជ្ឈដ្ឋានជាច្រេីន​ សង្ឃឹមថា​ តុលាការនឹងចាត់ការលេីថៅកែស្រីរូបនេះតាមផ្លូវច្បាប់ផង​ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!