ប្រជាពលរដ្ឋបានរអ៊ូរទាំថានៅក្នុងបឹងទន្លេសាបមានបទល្មើសនេសាទច្រើនណាស់តែលោកកើត គា អធិការដ្ឋាននគរបាលជលផលខាងជើងបឹងទន្លេសាប មិនបង្ក្រាប ដើរយកតែលុយច្រកការ៉ុងមិនខ្វលអ្វីឡើយ ទាំងនេះហើយដែលធ្វើឲ្យធនធានមច្ឆាជាតិរលាយសាបសូន្យដោយសារតែមន្ត្រីពុករលួយចាក់គ្រឹះដុះស្លែមួយក្តាប់តូចនេះ ។
ស្ថានភាពបទល្មើសនេសាទក្នុងមួយឆ្នាំមួយឆ្នាំឃើញតែដើរយកលុយពីបទល្មើសមិនព្រមបង្ក្រាបទេតើលុយពុករលួយទាំងនោះយកទៅដាក់ថ្នាក់លើដែរឬទេបានជាថ្នាក់លើមិនព្រមបញ្ជាក់ហើយធ្វើមិនដឹងមិនឮ ត្រង់ចំណុចនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាបមើលឃើញពីទង្វើរបស់សមត្ថកិច្ចជំនាញច្បាស់លាស់ណាស់
រីឯលោកកើត គា នាយអធិការដ្ឋាននគរបាល ជលផលខាងជើងបឹងទន្លេសាបមួយនេះល្បីល្បាញយូរណាស់មកហើយខាងដើរយកលុយគ្រប់ខេត្តនៅជុំវិញបឹងទន្លេសាបបើតាមប្រភពច្បាស់ការណ៍ពីមន្ត្រីជំនាញដូចគ្នាបានប្រាប់ថាក្នុងមួយឆ្នាំមួយឆ្នាំលោកកើត គា ដើរយកលុយច្រកការ៉ុងដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន ។
ចំណែកឯ ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថាករណីបង្ក្រាបបទល្មើសនេសាទនេះនៅលើអភិបាលខេត្តទេជាអ្នកបង្ក្រាបរីឯថ្នាក់លើចុះទៅបង្ក្រាបម្ដងៗ ថ្នាក់ខេត្តក៏មានការរអ៊ូរទាំដែរឯកឧត្តម បានបញ្ជាក់ទៀតថាដោយសារថ្នាក់លើមិនប្រាប់ថ្នាក់ខេត្តមុន ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីចង់បញ្ជាក់ថាបើសិនជាប្រាប់និងសហការថ្នាក់ខេត្តជាមុនចោររត់បាត់ទៅហើយ។
ពាក់ព័ន្ធករណីខាងលើនេះសារព័ត៌មានយើងរងចាំការបំភ្លឺជានិច្ចចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋទៅលើលោកកើត គា៕