កំពង់ស្ពឺនៅ ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម វីសំណាង អភិបាល នៃគណៈអភិបាលខេត្ត នៅតែបន្តដឹកនាំមិនត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងការបង្កបង្កើនផលរបស់ប្រជាកសិករនៅចំណុចទំនប់ទឹក ស្វាយ ឃុំស្រង់ និងទំនប់ទឹកអូរត្រែងស្ថិតនៅក្នុងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
បើតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ផ្ដល់ដោយលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរ បានឲ្យដឹងថា÷ ស្ថានភាពទឹកជំនន់ទឹកភ្លៀង បើទោះបីជាផ្នែកខ្លះខាង លើក្នុងឃុំតាសាល ស្រុកឱរ៉ាល់ របស់ដងស្ទឹងព្រែកត្នោត បន្តទទួលរងទឹកភ្លៀងធ្លាក់ជាប់ៗគ្នាក៏ដោយចុះ ក៏ទ្វារទឹកទំនប់តាសាលឋិតនៅក្នុងឃុំតាសាលនិងទ្វារទឹកទំនប់រលាំងជ្រៃ កម្ពស់ទឹក ពុំទាន់ដល់ចំណុចប្រកាសអាសន្ននៅឡើយទេ។
មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងដែរថា÷ ស្ថានភាពបង្កបង្កើនផលស្រូវវស្សាឆ្នាំនេះ បានសាបព្រោះបុកដាំលើសចំនួនផែនការ។ ហើយស្រូវ លូតលាស់បានល្អព្រោះទឹកភ្លៀងឆ្នាំនេះស្រោចស្រពបានគ្រប់ទីកន្លែងក្នុងខេត្តកំពង់ស្ពឺ ។
ចំពោះមន្ទីរធនធានទឹកបានសហការ និងផ្ដល់របាយការណ៍ជាប្រចាំដល់មន្ទីរព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយតាមវិទ្យុជាតិគីរីរម្យ FM 89.30 MHz វិទ្យុបណ្ដាញ facebook page youtube ទូរទស្សន៍ខ្សែកាប ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍ឯកជន ជាច្រើនទៀត ដើម្បីឲ្យប្រ ជាពលរដ្ឋ ក៏ដូចថ្នាក់ដឹកនាំ អំពីស្ថានភាពទឹកជំនន់ទឹកភ្លៀង និងព័ត៌មានផ្សេងៗទៀតចេញពីខេត្តកំពង់ស្ពឺផងដែរ ៕