ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួម ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ - ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ

ឯកឧត្តម​ ហ៊ុន​ ម៉ានី​ អ្នកតំណាងរាស្រ្ដ​មណ្ឌ​ល​កំពង់ស្ពឺ​ នឹងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង បណ្ដាលមកពីព្យុះទី១៥ លីនហ្វា បណ្ដាឲ្យជន់លេចផ្ទះប្រជាពលរដ្ឋមួយចំនួននៅតាមស្រុក ក្រុង នៃខេត្ដកំពង់ស្ពឺ…!!!

កំពង់ស្ពឺ​ ÷​ នាព្រឹកថៃ្ងពុធ​ ទី១៤​ ខែតុលា​ ឆ្នាំ​២​០២០​ កងកម្លាំង​នគរបាល​ ស្នងការដ្ឋានន​គ​របា​លខេត្ដកំព​ង់ស្ពឺ​ អធិការដ្ឋាន​នគរបាល​ស្រុ​ក​ឧដុង្គ​ សំរោងទង​ ដឹកនាំដោយ​ លោក​ឧ​ត្ដមសេនីយ៍ត្រី​ ឯក​ សាលួត​ ស្នងការរង​ ទ​ទួ​លទិ​សស្រុកឧដុង្គ​ បានអមដំណេីរ​ ឯកឧ​ត្តម​ ហ៊ុន​ ម៉ានី​ អ្នកតំណាងរាស្រ្ដ​ មណ្ឌលកំពង់​ស្ពឺ​ ក្នុងនោះមានវត្ដមាន​ ឯកឧត្តម​ វុី​ សំណាង​ អភិបា​ល​ នៃ​គណៈអភិបាលខេត្ដ​កំពង់ស្ពឺ​ រួមជាមួយថ្នាក់ដឹក​នាំ​មន្ទីរ​ជុំវិញ​ខេត្ដ​ កងកម្លាំង​ប្រដាប់​អាវុធ​ ប្រជាការពារ​ យុវជន​សហ​ភា​ព​សហព័ន្ធ​យុវជន​កម្ពុ​ជា​ (សសយក​)​ ។

នាឱកាសនេះ​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ និង​ឯកឧ​ត្ដ​ម​ វុី​ សំណាង​ បានអញ្ជេីញពិនិត្យផ្ទាល់នៅ​ទំ​នប់បង្ហៀរ​ទឹក​ចាន់ថ្នាល​ ស្ថិតក្នុងឃុំក្រាំង​ចេ​ក​ ស្រុក​ឧដុង្គ​ ដែលជាទំនប់ទឹកបង្ហៀរមា​នតួ​នាទីនិងគុណសម្បត្ដិស្ដុកទឹករដូវប្រាំង​វស្សា​ សម្រាប់ស្រោចស្រពផលដំណាំ​ ប្រជាកសិ​ករ​នៅផ្នែកខាងលេី​ នងផ្នែកខាងក្រោមនៃ​ស្រុកសំរោងទង​ បច្ចុប្បន្ន​ទឹក​បានហូរច្រោះមកផ្នែកខាងក្រោម​តាមប្រឡាយមេដែល​បា​នជន់លេចផលដំណាំប្រជាកសិករខ្លះ​ជន់លេ​ចផ្ទះពលរដ្ឋខ្លះ​ ប៉ុន្តែ​មានលក្ខណៈ​មិនធ្ង​ន់ធ្ងរ​នោះ​ទេ​ ។

បន្ទាប់​ពីរ​ពិនិត្យ​នៅទំន​ប់ទឹក​ចាន់ថ្នាល​រួច​ ឯកឧត្ដម​ អ្នកតំណាងរាស្រ្ដ​ បា​នបន្ដ​ដំ​ណេីរ​អញ្ជេីញពិនិត្យស្ថានភាពទឹក​ក្នុ​ងភូមិសាស្រ្ដ​ខេត្ដ​ និងបានចូលជួបពិភាក្សាការងារ​នៅរដ្ឋបាលសាលាខេត្ដកំពង់ស្ពឺ​ ឆ្លៀតឱកា​ស​នោះផងដែរ​ ឯកឧត្ដម​ បាននាំ​មកជាមួយនូ​វអំណោ​យជាគ្រឿ​ងឧប​ភោគ​បរិភោគ​ ទឹកប​រិសុទ្ធ​ ភេសជ្ជៈ​កំប៉ុង​ ទឹកក្រូច​ទឹកផ្លែឈើ​ មួ​យចំ​នួ​ន​ជូនដល់រដ្ឋបាលសា​លាខេត្ដកំពង់ស្ពឺ​ ដេីម្បីមានល​ទ្ធភា​ព​ក្នុងការជួយសង្រ្គោះចែកជូនដល់ប្រ​ជា​​ព​ល​​រដ្ឋ​ ដែ​លជួបគ្រោះ​ធម្មជាតិ​លេចទឹក​ នៃ​ជំ​ន​ន់​ទឹក​ភ្លៀងរយៈពេលប៉ុន្មានថៃ្ងនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!