កោះកុង÷ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង បានអញ្ជើញចូល រួមទិវាពិភពលោកស្អាត (World Cleanup Day) លើកទី៣ និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ ២០២០ (World Tourism Day 2020) ក្រោមប្រធានបទ÷
ទេសចរណ៍ និងការអភិវឌ្ឍជន បទ” ដោយមានចូលរួមគ្រប់ ស្ថាប័នអង្គភាពនានាក្នុងខេត្ត អាជ្ញាធរឃុំ សង្កាត់ ក្រុម ស ស យ ក ក្រុងសាខាកាកបាទក្រ ហមខេត្ត ក្រុមកាយារិទ្ធ សិក្សានុសិស្ស ប្រជាពលរដ្ឋ ជាច្រើនកុះករ ។
លោកជំទាវ មិថុនា ភូថង អភិ បាលខេត្តកោះកុង បានធ្វើការអានសារលិខិត របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន ប្រមុខដឹកនាំនៃប្រទេសកម្ពុជា ក្នុងឱ កាសអបអរសាទរទិវា ទេស ចរណ៍ពិភពលោកនាពេលកន្លងទៅ លោកជំទាវមិថុនា ភូថង បានសំដែងនូវការកោតសរ សើរ សាទរនៅខ្លឹមសារ ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុង ស្មារតី របស់រដ្ឋាភិបាល កម្ពុជា បន្តការងារថែរក្សាអនាម័យ តាំងពីទីក្រុង រហូតដល់ជនបទ គោលដៅដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិ ឱ្យបានច្រើនចូលមកកាន់កម្ពុជា បើទោះបីក្នុងកាលៈទេសៈ ដល់លំបាកក្នុងគ្រា នៃកាផ្ទុះរីករាលដាល នៃជំងឺកូវីដ-19 នេះក៏ដោយ ។
លោកជំទាវអភិបាលខេត្តកោះកុង បានមានប្រសាសន៍បញ្ជាក់ទៅកាន់កងកម្លាំងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សា នុសិស្ស ដោយមាន ខ្លឹមសារ ថា អនាម័យល្អ បរិស្ថានស្អាត ខ្យល់អាកាសបរិសុទ្ធ គឺសម្រាប់យើងទាំងអស់គ្នា និងភ្ញៀវទេស ចរអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តមកក្នុងខេត្តរបស់យើង ហើយម្យ៉ាងវិញទៀត នៅក្នុងខេត្តយើងទាំងមូល បើអនាម័យស្អាត បរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ មានរបៀបរៀបរយនៅ ក្នុងការចោលកាកសំណល់ផ្សេងៗ យើងនឹងអាចទទួលបាននូវសុខមាលភាព ដ៏ល្អប្រសើរ ទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ ។
លោកជំទាវមិថុនាភូថង ក៏បានផ្ដាំផ្ញើជាចុងក្រោយថា យើងធ្វើត្រូវធ្វើជាគំរូដ៏ល្អសម្រាប់ក្រុមគ្រួសារ និងប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានរបស់យើងឲ្យបានប្រសើរដើម្បីសោភ័ណភាព និងសុខមាលភាពរបស់យើង ជាពិសេស ត្រូវរួមគ្នាបន្តថែរក្សាការពារ អនាម័យ បរិស្ថានស្អាត ឲ្យបានល្អប្រសើរ ៕
លោកជំទាវ មិថុនា ភូថង អភិបាលនៃខណ:អភិបាលខេត្តកោះកុង អញ្ជើញចូលរួមទិវាពិភពលោកស្អាត លើកទី៣ និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ ក្រោមប្រធាន បទ÷ទេសចរណ៍ និងការអភិវឌ្ឍជនបទ…!!!
Filed in: ព័ត៌មានជាតិ