ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន... - រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

សមត្ថកិច្ចបានវៃ៉ខ្នោះមេខ្លោងរុករានដីព្រៃយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននិងអ្នកពាក់ព័ន្ធបានហើយ….

ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចបានចាប់វ៉ៃខ្នោះមេខ្លោងរុករានដីព្រៃនៅខេត្តមណ្ឌលគិរី នៅឯខេត្តកំពត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ រួចបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ដើម្បីបន្តនីតិវិធី ។

បើតាមប្រភពព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា មេខ្លោងរុករានដីព្រៃនោះ ជាមន្ត្រីយោធាម្នាក់ពាក់ស័ក្តិ៥ ជាមេដឹកនាំការទន្ទ្រានដីព្រៃនៅចំណុចភ្នំរហាំ ក្នុងភូមិពូឆបឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានត្រូវចាប់ខ្លួនជាមួយអ្នកពាក់ព័ន្ធ៤នាក់ទៀត ក្រោយពីគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បើកការស៊ើបអង្កេតទ្រង់ទ្រាយធំ និងស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធជាង១០នាក់ ។

ប្រភពដដែលបន្តថា<span;> ក្នុងសំណុំរឿងដ៏កក្រើកនេះ គណៈកម្មការបានរកឃើញមានអ្នកពាក់ព័ន្ធជាង១០នាក់ ឃាត់ខ្លួនបាន៥នាក់ហើយ ឯអ្នកនៅសល់ពីនេះកំពុងរត់គេចខ្លួន ហើយភាគច្រើនពួកគេជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

មេខ្លោង និងអ្នកពាក់ព័ន្ធដែលសមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់នោះ រួមមាន ៖
១-ឈ្មោះ ចាន់ ធី ជាមន្ត្រីយោធា ពាក់ស័ក្តិ៥។

២-ឈ្មោះ ពៅ សុធារ៉ាន់ ជាមន្ត្រីនគរបាល ។

៣-ឈ្មោះ ហង់ ជុង ជាមន្ត្រីនគរបាល ។

៤-ឈ្មោះ ម៉ា ម៉េងធី ជាចាងហ្វាងកាសែតព្រហ្មខ័ន្ធអនឡាញ

៥-មិនទាន់ស្គាល់អត្តសញ្ញាណ ។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បានប្រើកម្លាំងប្រមាណជាង១០០នាក់ បើកប្រតិបត្តិការដ៏ធំមួយប្រើប្រាស់រថយន្តរាប់សិបគ្រឿង ចុះទៅត្រួតពិនិត្យដីព្រៃមួយកន្លែងនៅចំណុចភ្នំក្បាលខ្មោច និងភ្នំរហាំ ជិតព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង រកឃើញព្រៃឈើរាប់រយហិកតារ ត្រូវមេខ្លោង និងបក្ខពួកខាងលើឈូសឆាយយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!