ទាន់ហេតុការណ៍
ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

សម្ដេច ស ខេង បញ្ជាឲ្យលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដកហូតដីដែលដែលឈ្មួញការទន្ទ្រានកាន់កាប់ខុសច្បាប់យកមកធ្វើជាសម្បត្តិរដ្ឋវិញ….

កំពង់ឆ្នាំង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតបញ្ជាឱ្យលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អនុវត្តវិធានការចុះរុះរើរបង ខ្ទម និងរោងរបស់អ្នកដែលចូលទន្ទ្រាន និងកាន់កាប់ដីដោយខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប៉ែកខាងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីដកហូតដីសម្បត្តិរដ្ឋមកវិញ។

យោងតាមលិខិតមួយច្បាប់ដែលជម្រាបជូនលោកអភិបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃបានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលខេត្ត ក្នុងការចាត់វិធានការបញ្ឈប់សកម្មភាពជនល្មើស ដែលបានរុករានទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ ស្ថិតនៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្រសួងមហាផ្ទៃក៏បានណែនាំបន្ថែមដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវបន្តអនុវត្តកិច្ចការមួយចំនួន រួមមាន៖
បន្តស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះមេខ្លោងដែលបានញុះញង់ឱ្យប្រជាពលរដ្ឋចូលកាប់រានទន្ទ្រានដីព្រៃ និងងកាន់កាប់ដីដោយខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់ការកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមលិខិតលេខ ១៩៦៣ សជណ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្ដីពីការជំរុញការទប់ស្កាត់ការកាប់រានទន្ទ្រានយកដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។

បន្តសហការជាមួយក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់ការកាប់រានទន្ទ្រានដីព្រៃឱ្យបានល្អប្រសើរ។

ធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារមកក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធដើម្បីពិនិត្យ និងមានវិធានការបង្ក្រាប និងទប់ស្កាត់ទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!