កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ នាថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២០ នេះ បាននាំយកអំណោ យមកចែកជូនបងប្អូនប្រជាពល រដ្ឋរងគ្រោះដោយជំ នន់ទឹកភ្លៀង សរុបប្រមាណជា ២០០ គ្រួសារ មកពីភូមិចំនួន ៦ នៃសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ។ ពិធីនេះប្រារឰធ្វើនៅបរិវេណបុរីឈុន ទីន ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារ មន ខេត្តកំពង់ស្ពឺ ។
អគ្គនាយកបុរី ឈុនទីន លោក ហុង ឆេងឈុន មានប្រសា សន៍ថា÷ លោកសូមថ្លែងអំណរគុណចំពោះឯកឧត្តម លោក ជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានចូល រួមបរិច្ចា ថវិកាបានចំនួន ៨០៥០ដុល្លារអា មេរិក និងថ្នាំពេទ្យចំនួន ១៩៤៨បន្ទះ ដើម្បីចូលរួមជួយឧបត្ថម្ភគាំទ្រដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ជាមួយរដ្ឋបាលខេត្ត ។ ដូច្នេះលោកសូមគោរពជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជនទាំងអស់ អោយបានសម ប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរ ណ៌កម្លាំងខ្លាំងក្លាប្រាជ្ញាវាងវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត មានប្រសា សន៍សំណេះសំណាលដោយឯកឧត្តមបានបញ្ជាក់ថា÷ សូមកោតសរសើរនូវចិត្តមនុស្សធម៌ ចេះចែករំលែកសម្ភារៈ និងថវិការបស់បងប្អូនដែលជាសប្បុរស ជន ពីគ្រប់មជ្ឈដ្ឋានចូលរួមជា មួយរដ្ឋបាលខេត្ត ដើម្បីដោះ ស្រាយ នឹងឆ្លើយតបបានទាន់ ពេលវេលា ពិសេសនៅក្នុងសភាពការណ៍ដែលកំពុងកើតមានក្នុងរយៈពេលមេឃកំពុងភ្លៀងធ្លាក់ជាបន្ត បន្ទាប់ បណ្ដាលឱ្យមានការជន់លិចផ្ទះសម្បែង ស្រូវ និងផល ដំណាំ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ។ ដូច្នេះឯកឧត្តមសូមថ្លែងកោតសរសើរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសប្បុរសជនទាំងអស់តាមរយៈ លោក ហុង ឆេងឈុនដែលជាអគ្គនាយក បុរី ឈុនទីន ។
ឯកឧត្តមបានបន្តទៀតថា÷ តាមរយៈការចូលរួមរបស់ ឯក ឧត្តម លោកជំទាវ លោក លោកស្រី ជាសប្បុរសជនបានឆ្លុះ បញ្ចាំងអំពីបេះដូងខ្មែរ ស្រឡាញ់ខ្មែរ-ខ្មែរចេះជួយខ្មែរ-ខ្មែរជួយគ្នាក្នុងគ្រាក្រ ហើយស្គាល់មិត្តល្អក្នុងគ្រាលំបាក ។
អំណោយទៅចែកជូនដល់ពល រដ្ឋទាំង ២០០គ្រួសារ ដែលជាគ្រួសារទទួលរងផលប៉ះពាល់ពីជំ នន់ទឹកភ្លៀង ក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ-មី-ទឹកត្រី-ទឹកស៊ីអ៉ីវ-ត្រីខ-ថ្នាំពេទ្យ- ទឹកសុទ្ធ និងថវិកាមួយចំនួនទៀតផងដែរ៕