កំពង់ស្ពឺ÷ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានប្រាប់អ្នកយកព័ត៌ឲ្យដឹងកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងកន្លងមកមានចំនួន២៤២១គ្រួសារទូទាំងខេត្តកំពង់ស្ពឺមាន៨ក្រុងស្រុក ។ ធ្វើឲ្យប៉ះពាល់ចំនួន៥៥ឃុំសង្កាត់ដែលមានចំនួនសរុប៨៧ឃុំសង្កាត់ក្នុងខេត្តកំពង់ស្ពឺ ។
ឯកឧត្តម បានបន្តថា សរុបមានចំនួន ១៣៧៩ភូមិ ហើយភូមិដែលរងផលប៉ះពាល់មានចំនួន១៧៧ ភូមិ ហើយប្រជាពលរដ្ឋរងផលប៉ះពាល់មានចំនួន ២៤២១ គ្រួ សារ ។
ក្នុងនោះគ្រួសាររងផលប៉ះពាលធ្ងន់ចំនួន២១២គ្រួសារ (គ្រួសារដែលបានត្រូវជម្លៀសទៅនៅទីទួលសុវត្ថិភាព) គ្រួសាររងផលប៉ះពាល់មធ្យមចំនួន៥៨២គ្រួ សារនិងគ្រួសារប៉ះពាល់ស្រាលចំនួន១៦២៧គ្រួសារ ។
ឯកឧត្តម បានបន្ថែមទៀងថា បច្ចុប្បន្ន នេះខេត្តកំពង់ស្ពឺ ស្ថាន ភាពទឹក មិនមានអ្វីឡើងតទៅទៀតទេ ស្ថានភាពទឹកផ្នែកខាងលើ និងស្ទឹងព្រែកត្នោតមានលក្ខណ:ធម្មតា ៕