កំពង់ស្ពឺ÷ សក្តានុពលខេត្តកំពង់ ស្ពឺទាំងកត្តាភូមិសាស្ត្រ និងប្រជា សាស្ត្រ បានទាក់ទាញអ្នកវិនិ យោគទុនមកបណ្ដាក់ទុនវិនិ យោគកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិ បាលខេត្តមានប្រសាសន៍បែប នេះថា គ្រាដែលឯកឧត្តមបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសជាផ្លូវការកិច្ចសហប្រតិ បត្តិការរៀបរៀង និងបោះពុម្ពសៀវភៅមគ្គុទេសវិនិយោគខេត្តកំពង់ស្ពឺ ដែលប្រារឰធ្វើនៅអគារប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
ឯកឧត្តមបានបន្តទៀតថា÷ សក្តានុពល ផ្នែកប្រជាសាស្ត្រ ឯកឧត្តមចង់បង្ហាញពីបុគ្គលិកលក្ខណៈរបស់ប្រជាជនខេត្តកំពង់ស្ពឺ ដោយមានចរិតស្លូតបូត និងខិតខំអំណត់តស៊ូធ្វើការងារ ព្រមទាំងមានភាពស្មោះត្រង់ ។ ហើយកត្តាភូមិសាស្ត្រខេត្តកំពង់ ស្ពឺ ជាខេត្តមួយមានផ្លូវជាតិឆ្លង កាត់ជាច្រើន ពិសេសផ្លូវជាតិលេខ ៤ ឆ្លងកាត់ ដែលបង្កលក្ខណៈងាយស្រួលនាំផលិត ផលចេញចូល ។ ព្រោះខេត្តមួយនេះ ស្ថិតជិតច្រកកំពង់ផែអន្តរ ជាតិ កំពង់សោម ។ ហើយក៏ជាខេត្តមួយបង្កលក្ខណៈងាយស្រួ លសម្រាប់អ្នកវិនិយោគទុនមកបណ្ដាក់ទុន ហើយទទួលបាន ផលចំណេញខ្ពស់ ។
ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ម កម្ពុជាមានប្រសាសន៍ថា÷ ក្នុង នាមតំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម កម្ពុ ជា និងរូបឯកឧត្តមផ្ទាល់ ពិតជាមានកិត្តិយស និងសេចក្តីសោម នស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រកាសជាផ្លូវការ កិច្ចសហប្រតិបត្តិការរៀបរៀង និងបោះពុម្ពសៀវភៅមគ្គុទេសវិនិ យោគ នៅខេត្តកំពង់ស្ពឺនាថ្ងៃ នេះ ។ គិតមកដល់ថ្ងៃនេះ សភាពាណិជ្ជកម្មកម្ពុជា បានប្រកាសបើកជាផ្លូវការ កិច្ចសហប្រតិបត្តិការបោះពុម្ពផ្សាយសៀវភៅនេះ ជាមួយសភាពាណិជ្ជកម្មមណ្ឌលខេត្ត បានចំនួន ១០ខេត្តមកហើយ ។
ឯកឧត្តម បានបញ្ជាក់ទៀតថា÷ កិច្ចការស្រាវជ្រាវនិងចងក្រងទិន្នន័យគោល ពិតជាមានសារៈ សំខាន់ណាស់សម្រាប់អា ជីវកម្មគ្រប់ប្រភេទទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរ ទេស ។ បន្ទាប់ពីបោះពុម្ភផ្សាយសៀវភៅមគ្គុទេសក៍វិនិយោគខេត្តកំពង់ស្ពឺ រួចទាំងសភាពាណិជ្ជកម្ម និងអា ជ្ញាធរខេត្តអាចបង្ហាញដល់វិនិយោគគិន អំពីវិស័យសក្តានុពល និងនិន្នាការអាជីវកម្ម ក្នុងខេត្តដោយផ្អែកលើទិន្នន័យ និងការ ស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈផងដែរ ៕
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍ថាសក្តានុពលខេត្តកំពង់ស្ពឺ បានធ្វើឲ្យមានការទាក់ទាញវិនិយោគទុនមកបណ្ដាក់ទុនកាន់តែច្រើន…..
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ