កំពង់ស្ពឺ÷ ប្រជាពលរដ្ឋនិងមហាជនធ្វើការរិះគុណចំៗទៅលើមន្ត្រីជំនាញមួយចំនួននៅក្នុង ស្រុកថ្ពងជាពិសេសជំនាញរដ្ឋបាលព្រៃឈើតែម្ដង គ្មានសមត្ថភាព និងឆន្ទៈ បង្ក្រាបបទល្មើសព្រៃឈើ ក្នុងដែនរបស់ខ្លួនគ្រប់គ្រង ខណៈពួកឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងកាត់ស្នាក់ការទាំងថ្ងៃ គេសង្ស័យថាជាឆ្នាំបាយរបស់លោកហើយមើលទៅ ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតែម្ដង មានសកម្មភាពគោយន្តកន្ត្រៃ ដឹកឈើក្រហមជារបស់ឈ្មោះ លោក វិន អាយុប្រហែលជាង ៤០ ឆ្នាំ ពុំត្រូវបានកម្លាំងជំនាញនិងជំនាញរដ្ឋបាលព្រៃឈើ ស្រុកថ្ពង ធ្វើការបង្រ្កាបនឹងដកហូតចាត់វិធានការតាមផ្លូវច្បាប់នោះទេ ប្រជាពលរដ្ឋសង្ស័យថាប្រហែលចាញ់អំណាចនិងឥទ្ធិពលដុល្លាររបស់ លោក វិន ហើយមើលទៅទើបមិនហ៊ានក្អកបែបនេះ។
បើយោងតាមប្រភពមួយបានទំលាយថា÷ ពលរដ្ឋទន់ខ្សោយរកស៊ីបទល្មើសព្រៃឈើមួយចំនួន ដែលពុំមានមុខមាត់ស្គាល់ស្និទ្ធស្នាល ជាមួយខាងជំនាញរដ្ឋបាលព្រៃឈើស្រុកថ្ពង រីអាចបញ្ជាក់បានថា មិនមែនជាឆ្នាំបាយនោះគឺត្រូវ ដំបង(ជីតាស៊ុន)ដែលពុំអាចសុំការលើកលែងបាននោះទេ។
ប្រភពខាងលើបានបន្តទៀតថា÷ ថ្មីៗនេះមានស្ថាប័នខាង ឈូង សមុទ្រ ក៏មិនណយដែរ បើអ្នករកស៊ីដឹកឈើណា មិនចេះសែនព្រេនសូមផ្លូវពួកគេដើរនោះទេ ច្បាស់ជាអង្គុយយំឆ្កិសដីតែម្ដង ។
ប្រជាពលរដ្ឋបានសំណូមពរនិងស្នើសុំ ដល់ថ្នាក់ដឹកនាំក្នុងខេត្ត ក៏ដូចជាថ្នាក់ជាតិមេត្តាជួយពិនិត្យ ស៊ើបអង្កេត ស៊ីជម្រៅ ទៅលើខាងមន្ត្រីជំនាញមួយចំនួន ចំពោះភាពអសកម្ម គ្មានការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើឆ្លងកាត់ ក្នុងដែលខ្លួនគ្រប់គ្រង ប្រព្រឹកអំពើពុករលួយ ផ្ទុយខុសបទបញ្ជាផ្ទៃក្នុង ដែលហៅកាត់បានថា ដំបៅជំងឺមហារីក ប្រសិនបើ ពុំមានការចុះព្យាបាលបានទាន់ពេលវេលានោះ៕