កំពង់ស្ពឺ៖ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំ
គណកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមប្រព័ន្ធVideo Conference ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។
ក្នុងកិច្ចប្រជុំនោះមានការចូលរួម៖
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ , លោកជំទាវព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ , មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ , មន្ទីរបរិស្ថាន , មន្ទីររ៉ែនិងថាមពល , មន្ទីរដែនដីនគរូបនីយកម្ម , ស្នងការនគរបាល , តំបន់ប្រតិបត្តិការសឹករងខេត្ត ៕