ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន... - រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

សមាគមអភិវឌ្ឍន៍វិជ្ជាជីវអ្នកសារព័ត៌មានកម្ពុជា និង​ អង្គការ​អភិវឌ្ឍន៍​កម្ពុជា​ដើម្បីសហគ្រិន បានចុះហត្ថលេខាលើអនុស្សារណះ យោគយល់គ្នា ស្ដីពីការបេីកវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសថតរូប និង​ ខ្សែភាពយន្ត….

ភ្នំពេញ៖​ នារសៀល ថ្ងៃសុក្រ​ ៤កេីត​ ខែបុស្ស​ ឆ្នាំ​ជូត​ទោស័ក​ ពស​ ២៥៦៤​ត្រូវ​នឹង​ថ្ងៃ​ទី​ ១៨ ខែឆ្នូ ឆ្នាំ២០២០ នេះសមគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​ អ្នកសារព័ត៌មានកម្ពុជា និង​អង្គការ​អភិវឌ្ឍន៍​កម្ពុជា​ដើម្បី​សហគ្រិន​ បាន​ចុះហត្ថលេខា​លើ​អនុស្សារណ:​ យោគយល់គ្នា​ស្ដីពី​ ការ​បេីវគ្គ​បណ្ដុះបណ្ដាល​ថតរូប​ភាព​ និង​ខ្សែភាពយន្ត​ ស្ថិត​នៅក្នុង​អាគារ​ស្នាក់ការ​កណ្ដាល​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ ភូមិ​ចំការ​ឪឡឹក​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ ដែល​មាន​ការ​ចូល​រួម​ពី​គណៈ​កម្មការ​ សមាជិក​ស្ថាបនិក​ ស្ថាប័ន​ អង្គភាព​សារព័ត៌មាន​ ១៣អង្គភាព​ និង​អ្នក​សារព័ត៌មាន​ ប្រមាណ​ ៤០នាក់​ មកពី​គ្រប់​បណ្ដា​ខេត្ត​នានា​ និងពិធីត្រូវ​បាន​រៀបចំឡើង​ស្របតាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​ ធ្វើ​តេស្ត​កម្ដៅ​ រក្សា​អនាម័យ​ គំលាត​ បាញ់​អាល់កុល​ និង​ពាក់​ម៉ាស់​ ដេីម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជម្ងឺ​ កូវីដ​-១៩​ ផងដែរ។

ក្នុង​ឱកាស​ពិធី​ចុះ​ហត្ថលេខា​លេី​អនុស្សារណ:យោគយល់​គ្នា​ លោក​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បានលេីក​ឡេីង​ថា​អ្នក​សារព័ត៌មាន​គប្បី​ ត្រូវ​តែ​ចេះនូវ​ជំនាញ​បច្ចេកទេស​ក្នុង​ការ​ថត​រូប​ភាព និង​វីឌីអូ​ ដេីម្បី​​ទទួល​បាន​នូវ​គុណភាព​ទាំង​រូប​ភាព​ និង​វីឌីអូ​ សម្រាប់​ធ្វើការ​ចាក់​ផ្សាយ​ ទេីបទទួលនូវការ​គាំទ្រ​ពី​សំណាក់​មហាជន​ ក៏​ដូច​ជា​ទស្សនិកជន​។ ម្យ៉ាងវិញទៀត​ គឺ​អាច​យក​ជំនាញ​បច្ចេកទេស​ថតរូប​ភាព​ ឬ​ វីឌីអូ​នេះ​ ទៅ​បង្កើត​ប្រាក់​ចំណូល​បន្ថែម​ទៀត​តាម​រយៈ​ ប្រព័ន្ធ​ យូធូប​ (Youtube) និង​មុខរបរ​ផ្សេង​ៗ​ផងដែរ។

គួរបញ្ជាក់ផង​ដែរថា​ សមគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​គ្រោង​នឹង​បេីកវគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​បច្ចេកទេស​ថត​រូប​ និង​ ខ្សែភាពយន្ត​ នៅ​ឆ្នាំ​២០២១​ ខាងមុខ​នេះ​ សម្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ និង​យុជន​គ្រប់​ស្រទាប់​ ដោយ​ក្នុង​១វគ្គ​ គឺ​ត្រូវបាន​កំណត់​​​ជ្រើសរើស​យក​សិក្ខាកាម​តែ​ ១៥​ប៉ុណ្ណោះ។

ហេីយ​អ្វី​ដែលជា​ការ​កត់សម្គាល់​នោះ​ គឺ​គ្រប់​វគ្គ​បណ្ដុះបណ្ដាលលេី​ជំនាញ​បច្ចេកទេស​ថតរូប​ភាព​ និង​ខ្សែភាពយន្ត​ ​ត្រូវ​បាន​ធ្វើ​ការ​បង្វឹក​ដោយ​ លោក​ ឈន​ ប៊ុន​ហំ​ អនុបណ្ឌិត​ខ្សែ​ភាពយន្ត​ ពី​ប្រទេស​អូស្ត្រាលី​ និង​ជា​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​កម្ពុជា​ដើម្បី​សហគ្រិន​ ក្នុង​គោលបំណង​ផ្ដល់​នូវ​គុណភាព​ ចំណេះដឹង​ និងជំនាញ​ពិតប្រាកដ​។

ជាចុងបញ្ចាប់ លោក​ ហោ​ គន្ធា​ បានបន្ថែមថា សូមឲ្យ​បងប្អូនជាអ្នកសារព័ត៌មាន  មេត្តាទទួលយកនូវអ្វីដែលជា​បទពិសោធន៍ថ្មី​ៗ​ ទុក​ជា​ប្រយោជន៍​ក្នុង​ការផ្សព្វផ្សាយព័ត៌មាននិង ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​នៃ​សារព័ត៌មាន​ ដេីម្បីឆ្លុះបញ្ចាំង នូវ​ទិដ្ឋភាព​សង្គម​ និងភាពស្អាតស្អំ របស់អ្នកសារព័ត៌មានកម្ពុជា ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!