ខេត្តកំពង់ស្ពឺ÷ ក្រុមឧក្រិដ្ឋកម្មព្រៃឈើ តាមប៉ុនប៉ងសម្លាប់រូបខ្ញុំដែលជាអ្នកសារព័ត៌មាននិងអង្គភាពផ្សេងទៀតដល់ក្នុងផ្ទះប្រជាពលរដ្ឋ ដើម្បីបំបិទមាត់ ព្រោះភ័យខ្លាច បែកធ្លាយរឿងខ្លួនរកស៊ីបទល្មើសព្រៃឈើខុសច្បាប់ ដែលកំពុងរត់ការចរាចរណ៍ចេញពីតំបន់ ខ្នងភ្នំឳរ៉ាល់ តាមច្រកស្រែកិន ឬតាមចម្ការអំពៅស្ទើរ ជារៀងរាល់យប់ ហើយត្រូវបានរូបខ្ញុំដែលជាអ្នកសារព័ត៌មាននិងអង្គភាពផ្សេងទៀតតាមផ្តិតយករូបភាព ផ្សព្វផ្សាយ ដើម្បីអោយខាងមន្ត្រីជំនាញធ្វើការ ទប់ស្កាត់ ទើបឈានដល់ការប៉ុនប៉ងសម្លាប់បំបិទមាត់រូបខ្ញុំដែលជាអ្នកសារព័ត៌មាននិងអង្គភាពផ្សេងទៀត។
ករណីប៉ុនប៉ងសម្លាប់រូបខ្ញុំដែលជាអ្នកសារព័ត៌មាននិងអង្គភាពផ្សេងទៀតខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១:៣០នាទី ស្ថិតនៅក្នុងដីឡូត៍ផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅត្រង់ចំណុចភូមិ ស្រែកិន ឃុំត្រពាំងជោ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ដែលបានធ្វើមកលើរូបខ្ញុំបាទសេង សុខខេង ចាងហ្វាងគេហទំព័រ {សុី អិន ធី ហតញូយ៍} រួមជាមួយនឹងអង្គភាពផ្សេងទៀត ករណីប៉ុនប៉ងសម្លាប់នេះប្រហែលជារឿងគំនុំ រវាងអ្នករកសុីបទល្មើសព្រៃឈើ មកលើករូបខ្ញុំដែលជាអ្នកសារព័ត៌មាន ដែលចូលទៅ ផ្តិតយករូបភាពចុះផ្សាយពីរឿងអាស្រូវរបស់ពួកគេ នៅចំណុចភូមិសាស្ត្រ ភូមិស្រែកិន ដែលជាទីតាំងស្ទុបឈើគ្រប់ប្រភេទរបស់ពួកឈ្មួញ ទើបកើតការក្តៅក្រហាយមកលើរូបខ្ញុំដែលជាអ្នកសារព័ត៌មានបែបនេះ។
ក្រុមឧក្រិដ្ឋកម្មដែលជាជនល្មើសបានយក ពូថៅ វាយបំបែក កញ្ចក់រថយន្តរបស់ខ្ញុំ បណ្តាលឲ្យខូចខាតផ្នែកកញ្ចក់ខាងក្រោមទាំងស្រុង និងរយះពូកផ្នែកខាងក្នុងហើយជនល្មើសទាំងនោះក៏បាននាំគ្នារត់គេចខ្លួនបាត់តែម្តង ដោយបន្សល់នៅ ពូថៅចំនួន១ ជារបស់ ក្រុមជនល្មើស ដែរកាន់មកបំរុងកាប់មកលើរូបខ្ញុំដែលជាអ្នកសារព័ត៌មានតែម្តង។
បើតាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថាចំពោះករណី ប៉ុនប៉ងសម្លាប់អ្នកសារព័ត៌មាន ដែលចុះទៅយករូបភាព បទល្មើសព្រៃឈើនេះ ជាលើកទី២ហើយដែលក្រុមឈ្មួញលួច ប៉ុនប៉ងសម្លាប់ បើទោះបី អ្នកសារព័ត៌មាន គ្រាន់តែធ្វើតំណើរឆ្លងកាត់តំបន់ខាងលើ ក៏ដោយក៏ជនល្មើសទាំងនេះ ធ្វើការវាយប្រហារមកលើអ្នកសារព័ត៌មានដែរ។
ករណីប៉ុនប៉ងសម្លាប់មកលើរូបខ្ញុំដែលជាអ្នកសារព័ត៌មាននិងអង្គភាពផ្សេងទៀតនេះ ប្រហែលជាមានជាប់ការពាក់ព័ន្ធ នឹងមន្ត្រីជំនាញមួយចំនួនក្នុងតំបន់ខាងលើ ដែរមានការឃុបឃិតគ្នាជាប្រព័ន្ធ ទទួលយកសំណូកសូកប៉ាន់ អ្វីមួយ ពីក្រុមឈ្មួញ ទើបមានការប៉ុនប៉ងសម្លាប់មកលើករូបខ្ញុំដែលជាអ្នកសារព័ត៌មាននិងអង្គភាពផ្សេងទៀតបែបនេះ។
នេះជាការគំរាមកំហែងដល់វិស័យសារព័ត៌មាន យ៉ាងខ្លាំងបើទោះបី រូបខ្ញុំជាអ្នកសារព័ត៌មាននិងអង្គភាពផ្សេងទៀតបានគោរពក្រុមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនយ៉ាងណា ក៏តែងតែទទួលរងនូវការគំរាមកំហែងពីសំណាក់ ជនឧក្រិដ្ឋកម្មព្រៃឈើខុសច្បាប់មួយចំនួន ដែលចង់ប៉ុនប៉ងសម្លាប់រូបខ្ញុំដែលជាអ្នកសារព័ត៌មាននិងអង្គភាពផ្សេងទៀត ដើម្បីបំបិទមាត់ចោល ព្រោះតែប៉ះពាល់ដល់មុខជំនួញឈើខុសច្បាប់របស់ខ្លួន។
រូបខ្ញុំបាទជាអ្នកសារព័ត៌មាននិងអង្គភាពផ្សេងទៀតសំណូមពរ ស្នើសុំ ការជួយអន្តរាគមន៍ពីស្ថាប័នថ្នាក់ជាតិ នឹងខាងអាជ្ញាធរមានសមត្ថកិច្ច ស្រុកឱរ៉ាល់ មេត្តាស៊ើបអង្កេត ស្រាវជ្រាវ វែកមុខរកជនដៃដល់ ដើម្បីយកមកធ្វើការផ្តន្ទាទោសតាមច្បាប់ ជាធរមាន៕