ខេត្តកំពង់ស្ពឺ÷បន្ទាប់ពីខាងមន្ត្រីជំនាញធ្វើការបង្ក្រាប ទៅលើ មេឈ្មួញឈ្មោះ វណ្ណី មិនទាន់បានរយៈពេល១ឆ្នាំផងនោះមេឈ្មួញខាងលើបានលួចធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ចេញពីចំណុចស្រែកិន នឹងចំណុចភូមិតាគុក ដែរជាលំនៅដ្ឋានរបស់ខ្លួន យ៉ាងសកម្ម តែសំណាងមិនល្អត្រូវជាប់អន្ទាក់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សារជាថ្មីម្តងទៀត។
ការឆ្មក់បង្ក្រាបរថយន្តដឹកឈើរបស់មេឈ្មួញវ័យក្មេងខាងលើ បានធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៥នឹង២០នាទីល្ងាច នៅលើកំណាត់ផ្លូវជាតិលេខ៤៤ត្រង់ចំណុច ខាងកើតក្រុមហ៊ុន {ភ្នំពេញស៊ូហ្គើរ}ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
រថយន្តដែរត្រូវបានបង្ក្រាបបានខាងលើ ម៉ាក ហីហាន់ដាយ ពណ៌ស ចំណុះ២តោកន្លះ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1945 មានផ្ទុកឈើក្រហម ប្រភេទក្តារ ប្រមាណជាង២ម៉ែត្រគូប បើកបរដោយបុរស២នាក់ ជាក្មេងទំនើង ដែរគេដឹងថាជាកូនចៅរបស់លោក វណ្ណី។
ក្រោយពីការបង្រ្កាបទៅលើរថយន្តដឹកឈើខុស ច្បាប់របស់មេឈ្មួញខាងលើ កម្លាំងកង រាជអាវុធ ហត្ថយើង បានធ្វើការប្រគល់ជូនខាងជំនាញផ្នែកសង្កាត់រដ្ឋបាលព្រៃ អូររទេះភ្លូក ដើម្បីទទួល ស្វាគមន៍ចាត់ការបន្តជាលើកទី២ តាមផ្លូវច្បាប់។
ការចុះបង្ក្រាបទៅលើមេឈ្មួញខាងលើ ប្រជា ពលរដ្ឋក៏ដូចជាមហាជនយើង ជាច្រើនមានការគាំទ្រយ៉ាងពេញទំហឹង នឹងធ្វើការស្នើសុំដល់ខាងកងកម្លាំង រាជអាវុធហត្ថ លើផ្ទៃប្រទេសយើងគួរ ចាត់វិធានការបន្តទៅលើមេឈ្មួញជាច្រើនទៀតដែរមានឈ្មោះដូចជា លោក ម៉ុន លោក យក្ស លោក ណុំ លោក ញ៉ាញ់ និងមេឈ្មួញជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ផងដែរថា÷មេឈ្មួញឈ្មោះ វណ្ណី ខាងលើមិនត្រឹមតែរកសុីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតនោះទេ បុគ្គលរូបនេះ បានបើកអាជីវកម្ម ដាក់ម៉ាស៊ីន ជ្រៀកឈើខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួនរស់នៅថែមទៀតផង ៕