ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

ឯកឧត្តម វ៉ី សំណាង ដាក់បទបញ្ជា ឱ្យរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរគ្រប់ប្រភេទចេញ មិនចង់ឲ្យពលរដ្ឋកំពង់ស្ពឺ ក្លាយខ្លួនជាអ្នកប្រមឹកស្រា…

ឯកឧត្តម វ៉ី សំណាង ដាក់បទបញ្ជា ឱ្យរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរគ្រប់ប្រភេទចេញ មិនចង់ឲ្យពលរដ្ឋកំពង់ស្ពឺ ក្លាយខ្លួនជាអ្នកប្រមឹកស្រា…

កំពង់ស្ពឺ៖  ឯកឧត្តម វ៉ី  សំណាង អភិបាលនៃគណះអភិបាល ខេត្តកំពង់ស្ពឺបានដាក់បទបញ្ជាទៅដល់មន្ទីរពាក់ពន្ធ័ឱ្យចាប់ផ្តើមជូនដំណឹងរុះរើចេញជាបន្ទាន់នូវស្លាកប៉ាណូដែលបានលើកតាំងផ្សព្វផ្សាយផលិតផលស្រាបៀរផ្សេងៗ និងមិនឱ្យមានលក់ស្រាបៀរ ខណៈអ្នកខេត្តកំពង់ស្ពឺ ជាអ្នកពូកែខាងរៀនសូត្រចេះដឹងខាងអក្សរសាស្ត្រ មិនមែនជាអ្នកប្រមឹកខួបនោះទេ ។ ការលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្នុងក្របខណ្ឌខេត្តខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ។

ឯកឧត្តម បានលើកឡើងថា សម្តេចសង្ឃរាជ ជួន ណាត ជាអ្នកដើមកំណើតនៅខេត្តកំពង់ស្ពឺ ហើយត្រូវបានចាត់ជាអ្នកប្រាជ្ញ ដែលបានចងក្រងស្នាដៃនិពន្ធជាច្រើនរួមទាំងវចនានុក្រមខ្មែរសម្រាប់កូនចៅគ្រប់ជំនាន់ក្រោយៗប្រើប្រាស់ ហើយព្រះអង្គជាឈាមជ័រកូនកសិកររស់នៅខេត្តកំពង់ស្ពឺរហូតរៀងមក ដូច្នេះមិនមែនជាអ្នកដែលខ្ជិលច្រអូសដូចពាក្យគេតែងនិយាយបង្អាប់ថា (អ្នកកំប៊ុងប៊ឺ រលាក់កងជើង)នោះដូចមុនទៀតទេ ហើយមួយវិញទៀតក៏មិនមែនជាអ្នកផឹកស៊ីអ៊ួរទីនួរនោះដែរ ។ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ លើកឡើងដូច្នេះគឺសំដៅដល់ការផ្សព្វផ្សាយផលិតផលស្រាបៀរ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋសាធារណៈ ពិសេសប៉ះពាល់ដល់យុទ្ធនាការផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ជាដើម ។

ឯកឧត្តមបានសង្កត់ធ្ងន់ថាការទទួលទានស្រា ឬ គ្រឿងស្រវឹង ឬ ទឹកប្តូរនិស្ស័យគឺធ្វើឱ្យមនុស្សប្រែនូវអត្តចារិក ប្រែនិស្ស័យ នាំឱ្យមានហឹង្សាក្នុងគ្រួសារ និងនាំឱ្យមានការជួបជុំដែលប៉ះពាល់ដល់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩យ៉ាងសំខាន់ ។ ចាប់ពីពេលនេះតទៅសុំឱ្យមានការរុះរើប៉ាណូផ្សព្វផ្សាយផលិតផលស្រាបៀរទាំងអស់ចេញពីក្របខណ្ឌដែនដី ខេត្តកំពង់ស្ពឺ ដោយដាក់ជំនួសមកវិញនូវប៉ាណូទាំងឡាយណាដែលជួយដល់សុខភាពពលរដ្ឋទូទៅ ព្រោះប៉ាណូទាំងនេះវាគ្មានចំនេញអីដល់សង្គមជាតិនោះទេ ។

ជុំវិញការដាក់បទបញ្ជាឱ្យធ្វើការរុះរើចេញនេះដែរ ឯកឧត្តមបានចាត់ អភិបាលរងខេត្ត ម្នាក់ដើម្បីដឹកនាំចាត់វិធានការលើការងារនេះឱ្យមានប្រសិទ្ធិភាពនិងតម្លាភាពហើយមន្ទីរពាក់ពន្ធ័ត្រូវចូលរួមអនុវត្ត ។ មួយវិញទៀតអង្គប្រជុំក៏បានជំរុញឱ្យគណៈកម្មការត្រួតពិនិត្យការអនុវត្តនៅការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល និងវិធានសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!