កំពង់ស្ពឺ÷ ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ដ បានអញ្ជេីញជាវត្ដមានដ៏ខ្ពង់ខ្ពស់ ទទួលថវិកាសប្បុរសធម៌ កាកបាទក្រហម ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដែលបាននាំយកនូវថវិកា ដែលបានមកពីការចូលរួម ក្នុងនាមសប្បុរស ពីសំណាក់ កងកម្លាំងនគរបាលនៅទូទាំងខេត្ដកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ស្ពឺ។
ថវិកាសប្បុរសធម៌តាមរយៈ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺនាឱកាសនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មានចំនួន ១១ លាន “ដប់មួយលានរៀល ”
ដោយមេីលឃេីញពីសកម្មភាពដ៏មុតមាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម អឌ្ឍច័ន្ទក្រហមកម្ពុជា ក្នុងសកម្មភាព ចុះជួយដល់ជនរងគ្រោះ នៅទូទាំងប្រទេស ពិសេសខេត្តកំពង់ស្ពឺ កន្លងមកតែងតែទទួលបាននូវអំណោយសប្បុរស ពីសាខាកាកបាទក្រហមខេត្ត និងជំនួយបន្ថែមពី កាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន លេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា ក្នុងនោះ ឯកឧត្ដម វុី សំណាង អភិបាល នៃគណៈអភិបាលេត្ដ និងជាប្រធាន កិត្តិយសសាខាកាកបាទក្រហមខេត្ដ បានបំពេញតួនាទីសប្បុរសគ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋក្នុងខេត្ដ ជួបគ្រោះមហន្ដរាយផ្សេងៗ ដូចជា អគ្គិភ័យ ភ្លើងឆេះ ខ្យល់កន្ត្រាក់ ទឹកជំនន់ទឹកភ្លៀង និងគ្រោះធម្មជាតិផ្សេងៗទៀត ក្នុងនោះផង វត្ដមានដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏អញ្ជេីញចុះជួបដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ដកំពង់ស្ពឺជាច្រើនលេីកផងដែរ។
សកម្មភាពទាំងអស់នេះគឺស្ដែងចេញពីការគឹតគូររបស់ថ្នាក់ដឹកនាំខេត្ត និងកាកបាទក្រហមកម្ពុជា ក្នុងនាមជាអង្គការមនុស្សធម៌មានបេសកកម្មជួយដល់ប្រជាពលរដ្ឋដោយស្មោះ មិនប្រកាន់និន្នាការនយោបាយរេីសអេីងចំពោះជនរងគ្រោះពិតប្រាកដ ៕