ឯកឧត្តមសេនីយទោ សម សាមូន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានអញ្ជើញសួរសុខទុក្ខនិងនាំយកសម្ភារៈមួយចំនួនជូនដល់មន្ត្រីនគរបាល២នាក់ ដែលឆ្លងជំងឺកូវិដ-19 ពីប្រពន្ធ….
ខេត្តកំពង់ស្ពឺ ÷នាព្រឹកថៃ្ងព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ២នាក់ ដែលឆ្លងជំងឺកូវីដ-១៩ ពីប្រពន្ធស្លាប់ កាលពីថៃ្ងទី០៩ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានការយកចិត្ដទុកដាក់ពីថ្នាក់ដឹកនាំ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ចាត់ឱ្យលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អញ្ជើញសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិកា រួមជាមួយសម្ភារៈ គ្រឿងឧបភោគ បរិភោគ មួយចំនួន ផ្ដល់ជូនដល់មន្រ្ដីនគរបាលទាំងពីរ នៅទីតាំងព្យាបាលជំងឺ វិទ្យាល័យ ទីរួមខេត្ត ក្រុងច្បារមន និងមណ្ឌលព្យាបាលជំងឺ វិទ្យាល័យ ឡុងសៀម ស្រុកភ្នំស្រួច អមដំណើររួមមាន លោក ស្នងការរង លោកនាយការិយាល័យ លោកអធិការស្រុកភ្នំស្រួច និងមន្រ្តីចំណុះស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ជាច្រើននាក់ទៀត ។
ឆ្លៀតឱកាសនោះផងដែរ លោកស្នងការ បានប្រគល់ជូនថវិកា ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក្នុងម្នាក់ ប្រាក់ ១,០០០,០០០ រៀល ( មួយលានរៀល ) និងសម្ភារៈ មួយចំនួនទៀត និងបានពាំនាំប្រសាសន៍ផ្ដាំផ្ញេីសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ ជូនចំពោះមន្ត្រីនគរបាលទាំងពីរសូមបន្ដលេីកទឹកចិត្ដថែរក្សាសុខភាព អនុវត្តតាមការណែនាំរបស់ជំនាញគ្រូពេទ្យ ដេីម្បីឆាប់បានជាសះស្បេីយពីជំងឺដ៏កាចសាហាវនេះ( COVID-19 ) វិលមកអង្គភាពបម្រេីការងារជូនប្រជាពលរដ្ឋដូចដេីមវិញ ជាការឆ្លេីយតប មន្ត្រីនគរបាលទាំងពីរ សូមសម្ដែងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដែលថ្នាក់ដឹកនាំ បានអញ្ជេីញចុះមកសាកសួរសុខទុក្ខដល់លោកនាពេលនេះ(កំពុងមានជំងឺ) សូមគោរពជូនពរ ឯកឧត្តម ថ្នាក់ដឹកនាំទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ អាយុយឺនយូរ ជួបនូវតែពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដេីម្បីដឹកនាំកងកម្លាំងនគរបាលជាតិ រីកចម្រើនរុងរឿងទៅមុខជានិច្ចនិរន្ដ៍ ៕
វិធានការ “ ៣ ការពារ និង ៣ កុំ ដេីម្បីសហគមន៍គ្មានជំងឺកូវីដ-១៩