កំពង់ស្ពឺ÷ នាព្រឹកថៃ្ងទី១៥ ខែមិថុនា ឆ្នាំ២០២១ ថវិកា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ត្រូវបានប្រគល់ជូនដល់មន្រ្ដីនគរបាលដែលកំពុងសំរាកព្យាបាលជំងឺនៅក្នុងមជ្ឍមណ្ឌល ពន្លឺថ្មី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង តំណាងលោកស្នងការ នគរបាលខេត្តកំពង់ស្ពឺ រួមដំណើរជាមួយលោក អធិការនគរបាលស្រុកសំរោងទង លោកនាយការិយាល័យសុខាភិបាល និងក្រុមគ្រូពេទ្យ បាននាំយកនូវថវិកា សម្ភារៈគ្រឿងឧបភោគ ទឹកបរិសុទ្ធ ទឹកក្រូច រួមជាមួយម៉ាស់ អាកុល និងបំពង់ប្រេងខ្យល់ផ្ដល់ជូនមន្រ្ដីនគរបាល ចំនួន ២នាក់ បម្រើការនៅអធិការដ្ឋាន នគរបាលស្រុកសំរោងទង ដែលបានឆ្លងជំងឺកូវីដ-១៩ ហេីយត្រូវបានបញ្ជូនមកកាន់មជ្ឍមណ្ឌលសំរាកព្យាបាល ពន្លឺថ្មី ស្ថិតនៅភូមិ~ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
លោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញេីសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ - អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ ពិសេសលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ សូមអោយកងកម្លាំងនគរបាលទាំងពីរ យកចិត្ដទុក្ខថែទាំសុខភាព អនុវត្តតាមការណែនាំរបស់លោកគ្រូពេទ្យ ហាត់ប្រាណជាប្រចាំដេីម្បីពង្រឹងកាយសម្បារអោយបានរឹងមាំ និងឈ្នះជំងឺ ត្រូវតាំងចិត្តរឹងមាំសង្ឍឹមជឿជាក់លេីខ្លួនឯង កុំមានអារម្មណ៍បាក់ទឹកចិត្ដ នាំឱ្យកាន់តែទន់ជ្រាយ និងយីយារពីជំងឺកាន់ធ្ងន់ធ្ងរ ៕
សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមវិធានការ ដ៏មានប្រសិទ្ធភាពបំផុត “ ៣ កុំ និង ៣ ការពារ “