កំពង់ស្ពឺ ៖ នាព្រឹកថៃ្ងពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១
លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អញ្ជើញនាំយកថវិកា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមជាមួយសម្ភារៈ គ្រឿង ឧបភោគបរិភោគ មួយចំនួន បន្ថែមជាមួយថវិកា ចុះសួរសុខទុក្ខដោយផ្ទាល់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដែលឆ្លងជំងឺកូវីដ-១៩ និងកំពុងព្យាបាលជំងឺនៅក្នុងវិទ្យាល័យ ឧដុង្គ ស្ថិតនៅក្នុងភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
មន្រ្តីនគរបាល ដែលបានកំពុងសំរាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងវិទ្យាល័យឧដុង្គ នាពេលនេះគឺ លោកអនុសេនីយ៍ត្រី វេជ្ជបណ្ឌិត ហន សុផានិត ជាមន្រ្តីនៅការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កន្លងមកលោកតែងតែបានចូលរួមក្នុងសកម្មភាពពិនិត្យសុខភាពរបស់កងកម្លាំងនគរបាល ដែលឈរជេីងនៅតាមបណ្ដាគោលដៅមួយចំនួន មណ្ឌលធ្វើចត្ដាឡីស័ក និងមណ្ឌលព្យាបាលអ្នកកេីតជំងឺCOVID-19 លេីសពីនោះលោកបានចូលរួមក្នុងសកម្មភាពចុះផ្សព្វផ្សាយអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្ដាអធិការដ្ឋាន នគរបាលក្រុង ស្រុក ទូទាំងខេត្ត និងគ្រប់សកម្មភាពថែទាំសុខមាភាពកងកម្លាំង និងជនសង្ស័យមួយចំនួនដែលត្រូវបានកងកំលាំងចាប់បញ្ជូនមក ។
នាឱកាសនោះ លោកឧត្ដមសេនីយ៍ទោ សម សាមួន រួមជាមួយថ្នាក់ដឹកនាំកងកម្លាំងនគរបាលខេត្ត និងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានជូនពរនិងលេីកទឹកចិត្ដឱ្យលោកវេជ្ជបណ្ឌិត ហន សុផានិត បានឆាប់ជាសះស្បេីយពីជំងឺ ដេីម្បីវិលត្រឡប់មកអង្គភាព បំពេញភារកិច្ចបម្រើការងារជូនដល់កងកម្លាំង និងអង្គភាពឆាប់ៗ ៕