កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តកំពង់ឆ្នាំងថ្មី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រកាស់តែងតាំងជាអភិបាលខេត្ត ឯកឧត្ដម នៃ ចារី ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជាអតីតអភិបាលរងខេត្តកណ្តាល។
ព្រះរាជក្រឹត្យ នស/រកត/០៦២១/៤៩៣ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រហស្តលេខា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ តែងតាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាលខេត្ត កំពង់ឆ្នាំង។
ព្រះរាជក្រឹត្យ នស/រកត/០៦២១/៤៩២ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រហស្តលេខា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ តែងតាំងមុខតំណែងឯកឧត្តម ឈួរ ច័ន្ទឌឿន ជាអនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ៕
សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងអភិបាលខេត្តកំពង់ឆ្នាំង…..
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ