កំពង់ស្ពឺ ៖ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ ZOOM ពីចំងាយ ក្នុងនោះមានការអញ្ញេីញចូលរួម ពី លោក លោកស្រី ស្នងការរង ទទួលផែនការងារជំនាញ ២០ រូប លោក លោកស្រី នាយការិយាល័យ ទាំង ៣០ និងលោក អធិការ ០១ ក្រុង និង ០៧ ស្រុក ។
កិច្ចប្រជុំបូកសរុប សភាពការណ៌លទ្ធផលកិច្ចប្រតិបត្ដិការ សកម្មភាពអនុវត្តរយៈពេល ០៦ ខែ ឆមាសទី ១ និងលេីកទិសដៅការងារអនុវត្ដបន្ដ ឆមាសទី២ និងមានការអានប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការតែងតាំង ស្នងការរង ចំនួន ០២ រូប ជាស្នងការរង បម្រេីការងារ នៅក្នុងស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ។
ជាកិច្ចចាប់ផ្ដេីមលោកស្នងការ បានណែនាំឱ្យជំនាញសេនាធិការ ពិនិត្យ មេីលទម្រង់របាយការណ៍ និងខ្លឹមសារ របាយការណ៍ស្ដីពីការអនុវត្ដរយៈពេល០៦ ខែសម្រេចបាននិងត្រូវបញ្ចូលដាក់ចូលក្នុងរបាយការណ៍ពិនិត្យកែសម្រួល
ជាយោបល់បូកសរុប លោកស្នងការ បានលេីកឡេីងអំពីចំណុចខ្សោយបញ្ហាប្រឈម និងចំណុចខ្លាំងដែលនគរបាល បានម្ចាស់ការ ការពាររក្សាសន្ដិសុខបានយ៉ាងល្អ ក្នុងតំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ជាសកល នៅទូទាំងពិភពលោក ។ បន្ថែមពីនោះស្ថានភាពទូទៅក្នុងខេត្ដគឺមានសន្ដិសុខល្អប្រសេីរ ទោះបីកំលាំងអមិត្ដបានបន្ដធ្វេីការញុះញង់ឱ្យមានចលនាប្រឆាំងតាមគ្រប់រូបភាព ដេីម្បីធ្វើយ៉ាងណាឱ្យសម្រេចបំណងរបស់ក្រុមគេ ប៉ុន្ដែដោយមានការដឹកនាំចង្អុលការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ ធ្វើឱ្យកំលាំងអមិត្ដនិងបក្ខពួករបស់ក្រុមគេបរាជ័យផែនការ ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនច្រើនសារ ។ ជាការកត់សម្គាល់ និងយកចិត្ដទុកដាក់ត្រូវពង្រឹងការងារបន្ដសំណូមពរឱ្យកំលាំងនគរបាលម្ចាស់ការនិងអនុវត្ដតាមផែនការណែនាំដេីម្បីធានារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់
សុវត្ថិភាព សាធារណៈសង្គម ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ជួយពង្រឹងនីតិរដ្ឋនៅកម្ពុជា ៕
#សំណូមពរ ឱ្យកំលាំងនគរបាលទាំងអស់ ចូលរួមអនុវត្តវិធានការ “ ៣ កុំ និង ៣ ការពារ “ ដេីម្បីជៀសផុតពីការឆ្លងជំងឺ COVID-19