កំពង់ឆ្នាំង៖ នៅថ្ងៃសុក្រទី០៩ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយអាជ្ញាធរក្រុងកំពង់ឆ្នាំង បានចុះពិនិត្យតំបន់បិទខ្ទប់ និងបាននាំយកអំណោយ ជូនដល់កម្លាំងឈរជើងការពារតំបន់បិទខ្ទប់ ផ្សារឆ្នាំង និងលំនៅឋាន មួយផ្នែកដែលជាប់ពាក់ព័ន្ធការផ្ទុះរាលដាលកូវីដ-១៩ តាមផ្លូវលេខ៤០ ចាប់ពីទំនប់បារាំង រហូតដល់កែងវត្តទេពធីតារាម(វត្តលោកយាយទេព) ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពងឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោកជំទាវ អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរក្រុង ក្រុមគ្រូពេទ្យ កម្លាំងសមត្ថកិច្ចដែលបានរួមសហការផ្សព្វផ្សាយ ណែនាំ បងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងគោលដៅកាត់ផ្ដាច់ប្រភពចម្លង និងបង្ការទប់ស្កាត់ការរីករាលដាលទៅក្នុងសហគមន៍បន្ថែមទៀត។ អំណោយដែលបានផ្តល់ដល់កម្លាំងឈរជើងមាន៖ ម៉ាស់១កេះ អាកុល ១កាន ភេសជ្ជ:ប៉ូវកម្លាំង ៣០កេះ៕