ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

សម្តេចតេជោ ហ៊ុន សែន ដាស់តឿន អាជ្ញាកណ្តាលកីឡាប្រដាល់នៅសង្វៀនទូរទស្សន៍ ត្រូវមានភាពយុត្តិធម៌

សម្តេចតេជោ ហ៊ុន សែន ដាស់តឿន អាជ្ញាកណ្តាលកីឡាប្រដាល់នៅសង្វៀនទូរទស្សន៍ ត្រូវមានភាពយុត្តិធម៌

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានសរសេរសារផ្ទាល់ដៃក្នុងនាមជាពលរដ្ឋម្នាក់ដែលស្រឡាញ់វិស័យកីឡា ដាក់ជាសំណួរផង និងជាការក្រើនរំលឹកផងចំពោះអាជ្ញាកណ្តាលកីឡាប្រដាល់ ដែលកាត់ក្តីខុសក្បួន លើការប្រដាល់មួយគូនៅសង្វៀនទូរទស្សន៍មួយ ហើយទោះបីសម្តេចមិនសរសេរចំ ប៉ុន្តែគេអាចយល់បានថាជាការប្រដាល់នៅទូរទស្សន៍ CNC រវាងកីឡាករ ម៉ឺន មេឃា និងកីឡាករ ឃីម បូរ៉ា។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា៖ អ្វីដែលខ្ញុំសុំ គឺអាជ្ញាកណ្តាលត្រូវតែ មានយុត្តិធម៌ក្នុងខ្លួន»។ សម្តេចតេជោ ហ៊ុន សែន សរសេរសារទាំងស្រុងក្នុងអត្ថន័យថា៖ «ដោយអត់ទ្រាំមិនបានខ្ញុំសូម ចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា។ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡា ប្រដាល់ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ។ តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុក ឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ?

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា៖  តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយ សូម្បីតែបាល់ទាត់បើទាត់ខុសត្រូវពិន័យកាតលឿង ឬកាតក្រហមដោយ ដេញចេញឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយមិនទុកពេលឱ្យតវ៉ានោះទេ។ សម្តេចតេជោ ហ៊ុនសែន បញ្ជាក់ថា«ខ្ញុំមិនបន្ទោសកីឡាករទេ ព្រោះពួកគាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ អ្វីដែលខ្ញុំសុំ គឺអាជ្ញាកណ្តាលត្រូវតែ មានយុត្តិធម៌ក្នុងខ្លួន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម, សិល្បៈ កំសាន្ត
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!