កំពង់ស្ពឺ÷ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១នេះ ឯកឧត្ត វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម សៀង ទូច ជាសមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញនាំយកទេយ្យទាន នឹង ទៀនចាំព្រះវស្សាទៅប្រគេនព្រះសង្ឃចំនួន ២៤ វត្ត ដែលគង់ចាំព្រះវស្សានៅស្រុកភ្នំស្រួច និង ស្រុកបរសេដ្ធ។
នាកាលនោះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាលលេងជាមួយលោកតាលោកយាយ នឹង ពុក ម៉ែ បង ប្អូន កូនក្មួយទាំងអស់ និង បានផ្ដែផ្ដាំដល់ លោកតា លោកយាយ នឹង ពុក ម៉ែ បងប្អូន កូន ក្មួយទាំងអស់ជាពិសេសព្រះសង្ឃ ថា:ការចូលរួមទប់ស្កាត់ជំងឺកូវីដ19 ផ្ដើមចេញពីយើងទាំងអស់គ្នា ត្រូវរួមគ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសប្រសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវអនុសាសន៍ដ៏ថ្លៃថ្លា ៣កុំ ៣ការពារ ទើបយើងទាំងអស់គ្នាជាផុតពីជំងឺកូវីដ-១៩បាន។
ជាមួយគ្នាផងដែរ ក្រុមការងារទាំងអស់បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារ ដើម្បីចៀសវាងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ដោយត្រូវពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសង្គម និងគម្លាតបុគ្គលគ្រប់ពេលវេលា។
បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់មួយចំនួន ប្រគេនព្រះសង្ឃ ដែលគង់អស់កាលត្រីមាស ក្នុងស្រុក ភ្នំស្រួច និងស្រុកបសេដ្ឋ នូវទេយ្យវត្តុ ដែលត្រូវប្រគេនព្រះសង្ឃ សម្រាប់វត្តនីមួយៗ នាឱកាសនោះរួមមាន៖ ទៀនព្រះវស្សា ១គូ -អង្គរ ៥០ គក -មី២ កេសធំ -ត្រីខ២យួរ -ទឹកសុទ្ធ ២ កេស -ភេសជ្ជៈ ២កេស -ទឹកត្រី ២យួរ -ទឹកស៊ីអ៊ីវ ២យួរ -គ្រឿងទេសច្រើនមុខផ្សេងទៀត រួមទាំងបច្ច័យកសាង និងប្រគេនព្រះសង្ឃផងដែរ៕