កំពង់ស្ពឺ÷ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅការងារបន្ត ។
កិច្ចប្រជុំបូកសរុបពីចំងាយតាមប្រព័ន្ធវីដេអូហ្សូម ក្រោមអធិបតីភាព ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងបានអញ្ជើញជាអធិបតី ពីសំណាក់ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្ដម លោកជំទាវ ក្រុមការងារចុះមូលដ្ឋាន ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អភិបាល អភិបាលរង ក្រុង/ស្រុក ទាំង៨ ។