ភ្នំពេញ៖ អគីភ័យឆាប់ឆេះបណ្ដាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិត និង ខូចខាតរថយន្តក្រុងចំនួន ២៣គ្រឿង នៅវេលាម៉ោងប្រហែលជា៤ល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ របស់ក្រុមហ៊ុនដឹកជញ្ជូន «វិរៈប៊ុនថាំ» អគ្គិភ័យឆាប់ឆេះឥតធម៌មេត្តានេះ ស្ថិតនៅត្រង់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើយោងតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន ដឹងថា ដើមចមនៃការឆេះរហូតដល់មានមនុស្សស្លាប់នៅមិនទាន់ដឹងមូលហេតុនៅឡើយទេ ខណៈកម្លាំងជំនាញកំពុងស្រាវជ្រាវ។
លោកបន្តថា៖ ក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេឡើយ។ សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដ ៣៥គ្រឿង ដោយប្រើប្រាស់ទឹកអស់៩១ឡានរួមមាន៖ រថយន្តការិយាល័យអគ្គិភ័យចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦៣ឡាន ស្មើនឹង ២៥០ម៉ែត្រគូប។
រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖ រថយន្តក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន សើ្មនឹង ២៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ឡានសើ្មនឹង ៨០ម៉ែត្រគូប និងរថយន្តទីក្រុងអូរឡាំព្យា ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡានសើ្មនឹង ១៦ម៉ែត្រគូប៕
ឆេះឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន «វិរៈប៊ុនថាំ» បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ និង ខូចខាតរថយន្តចំនួន ២៣គ្រឿង…
Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម