ខេត្តកំពង់ស្ពឺ÷ ពិធីប្រគល់ទទួលនៅបរិវេណទីស្តីក្រសួងមហាផ្ទៃ នាព្រឹកថៃ្ង ០៦ ខែសីហា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានអញ្ជើញដឹកនាំ អធិការក្រុង ស្រុក ទាំង០៥ «ក្រុងច្បារមន , ស្រុកគងពិសី , ស្រុកបសេដ្ឋ , ស្រុកឱរ៉ាល់ និងស្រុកថ្ពង »ដែលត្រូវមានវត្តមានចូលរួមក្នុងពិធីប្រគល់~ទទួលរថយន្ត Ford Ranger Pick-up នាឱកាសនេះ ។
ពិធីដ៏មានសារៈសំខាន់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការជាអធិបតី ពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ពិសេសវត្ដមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ រួមទាំងវត្ដមាន ឯកឧត្ដម លោកស្នងការ នគរបាល រាជធានី-ខេត្ត មួយចំនួនទៀត ។