ទាន់ហេតុការណ៍
ក្លិនស្អុយសាយភាយចេញពីទឹកព្រែកកំពង់ស្មាច់ ខណ: រោងចក្រកែច្នៃស្បែកគោ ដែលមានស្លាកយីហោ.គូប៊ុន.(ខេមបូឌា)បាយអូថេកណឡង ឯ.ក. នៅតែបង្ហូរទឹកកខ្វក់ចូលបំពុលទឹកព្រែក... - អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន.. - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ..

ក្រៅពីភារកិច្ចស្នូល កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរួមចំណែកចំពោះវិស័យព្រះពុទ្ធសាសនា

ក្រៅពីភារកិច្ចស្នូល កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរួមចំណែកចំពោះវិស័យព្រះពុទ្ធសាសនា

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានកៀរគរប្រមូលនូវទយ្យទាន និងបច្ច័យ នាំទានចំណាំព្រះវស្សា សរុបទឹកប្រាក់ចំនួន ១៩,៤៧៦,៦០០រៀល ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្ត មុន្នីរង្សីរតនារាម ហៅ (វត្តម្យុំខាងជើង) ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

វត្តមានអញ្ជើញចូលរួមមានលោកមេបញ្ជាការរង លោកប្រធានក្រុមប្រឹក្សាក្រុងច្បារមន លោកចៅសង្កាត់ស្វាយក្រវ៉ាន់ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ មានប្រសាសន៍ថា បើទោះកម្លាំងកងរាជអាវុធហត្ថមានភារកិច្ចស្នូលចំពោះលើការងារ បង្ការ បង្ក្រាប និងសង្គ្រោះ ពិតមែនក្តី តែក្នុងនាមជាកុលបុត្រខ្មែរកាន់ព្រះពុទ្ធសាសនាគឺការធ្វើបុណ្យសន្សំកុសល និងរៃអង្គាសទៅតាមសទ្ធាជ្រះថ្លា ដើម្បីជាទានប្រគេនចំពោះព្រះសង្សដែលគងចាំព្រះវស្សាជារាងរាល់ឆ្នាំមិនអាក់ខានឡើយ ។

សូមរំលឹកថា ពិធី​ចូលព្រះ​វស្សា​ ជា​ពិធី​សំខាន់​មួយ​សម្រាប់ «ប្រទេស​​កាន់​ព្រះ​ពុទ្ធ​សាសនា គោរព​សក្ការៈ​​ប្រតិបត្តិ​​ទាន​សប្បុរស​ដល់​ព្រះ​​សង្ឃ​​គង់​ចាំ​ព្រះ​វស្សា និង​ជា​​វេលា​ល្អ​មួយ​​ដែល​ប្រជា​ពល​រដ្ឋ​​ខ្មែរ​ទាំង​អស់​ដឹងថា ជា​រដូវ​ភ្លៀង-ធ្វើស្រែ​ចំការ​ផង​ដែរ ​ដោយ​ពួក​គាត់​បាន​ប្រុង​ប្រៀប​​រៀប​ចំ​ពូជ​ស្រូវ​ដំណាំ​ទុក​សម្រាប់​សាប​ព្រោះ​ធ្វើ​ឱ្យ​​ទាន់​ពេល​វេលា ។​

ពិធី​ចូល​​ព្រះវស្សា​​ជា​ច្បាប់​មួយ​ផង​ដែរ របស់​​ព្រះ​ពុទ្ធ​តម្រូវ​ឱ្យ​​ព្រះ​សង្ឃ​​គ្រប់​អង្គ​ដែល​ប្រតិ​បត្តិ​សាសនា​ទ្រង់​ត្រូវ​គង់​ចាំ​ព្រះវស្សា​នៅ​ក្នុង​វត្ត​នីមួយៗ​រយៈ​ពេល​៣​ខែ​ទៅ​តាម​​​ពុទ្ធប្បញ្ញត្តិ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​នៃ​យើង និង​បានកំណត់​យក​ថ្ងៃ​១​រោច ខែ​អាសាឍ​តទៅ  (២៣ កក្កដា ២០២១) ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!