ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថា​ តេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដង​ នៅក្នុងរយៈពេលបីខែ?

រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថា​ តេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដង​ នៅក្នុងរយៈពេលបីខែ?

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វេីការរំលឹកជូនដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថា តេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ​ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយៈពេលបីខែ ហេីយដល់ពេល ១ឆ្នាំ​ បូកសរុបម្តង ដេីម្បីបានដឹងទាំងអស់គ្នា អំពីក្រុមដែលតែងបាននិយាយ ផ្សព្វផ្សាយព័ត៌មានមិនពិតច្រេីនដងជាងគេ? សម្រាប់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវតែផ្សព្វផ្សាយតែព័ត៌មានណាពិត ត្រឹមត្រូវ ហេីយសម្រាប់ក្រសួងព័ត៌មាន គឺពិនិត្យថា​ តេីព័ត៌មាននោះ​ ប្រកបដោយវិជ្ជាជីវៈ ដែរឬទេ?

ប្រសាសន៍របស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលេីកឡេីងនៅ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមប្រជុំផ្ទាល់ និងតាមរយៈប្រពន្ធ័ Zoom ជាលក្ខណៈHybrid ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការងារនេះ គឺត្រូវតែធ្វេីជាប់ជាប្រចាំ ព្រោះនៅក្នុងដំណាក់កាលនេះ ក្រុមបំពុល និងប្រឌិតព័ត៌មានក្លែងក្លាយ​ បានធ្វេីនៅគ្រប់រូបភាព និងបណ្តាញផ្សព្វផ្សាយ ដែលនាំអោយសាធារជន មានការយល់ច្រឡំ។

ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ ជាក្រុម ដែលពិនិត្យមេីលតែពីដំណឹង បំពុលព័ត៌មាន ដែលមិនពិត បំភ្លៃសង្គម គឺ ខុសពីគណ:កម្មការតាមដានវាយតំលៃ​ និងលេីកសរសេីរក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ហេីយគោលបំណងនៃការបង្កេីតគណៈកម្មការនេះឡេីង គឺដេីម្បីជាការលេីកនូវតំលៃនៃសីលធម៌ និងតំលៃតួនាទីសង្គម របស់អ្នកសារព័ត៌មាន។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រជុំប្រចាំសប្តាហ៍​ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន គឺបានធ្វេីការពិនិត្យនូវវឌ្ឍនភាពការងារតាមបណ្តាអគ្គនាយកដ្ឋាន ទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ដែលបានអនុវត្តការងារប្រកបទៅដោយលទ្ធផលល្អ។ ជាមួយនេះ អង្គភាពផ្សព្វផ្សាយរបស់រដ្ឋ ទាំង៣ រួមមានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានបំពេញកិច្ចការងារ ប្រកបដោយភាពល្អប្រសេីរ តាមរយៈការផលិតកម្មវិធី បទយកការណ៍ អត្ថបទផ្សាយ ជាពិសេសពាក់ពន្ធ័ព្រឹត្តការណ៍សំខាន់ៗរបស់ជាតិ ដូចជាការបានផលិត កម្មវិធីផ្សព្វផ្សាយពាក់ព័ន្ធដំណេីរឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប​ ASEM លេីកទី១៣ នាចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។ ទន្ទឹមនេះ​ ក៏បានផ្សព្វផ្សាយអំពីការត្រៀមលក្ខណៈ របស់រាជរដ្ឋាភិបាល ក្នុងការបេីកឡេីងវិញនូវវិស័យសំខាន់ៗមួយចំនួន ដែលរួមមានវិស័យទេសចរណ៍ផងដែ ។

ឆ្លងតាមលទ្ធផលនៃកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀ់វ កាញារីទ្ធ បានកោតសរសេីរ និងវាយតំលៃខ្ពស់ ចំពោះជោគជ័យការងារ​របស់ អគ្គនាយកដ្ឋានទាំង៥ ក៏ដូចជាតាមបណ្តាផ្នែក និងជំនាញនានា ដែលឯកឧត្តម លោក ជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកអនុវត្ត​ បានប្រឹងប្រែងបំពេញ ក្នុងរយៈ​ ១សប្តាហ៍មកនេះ ហេីយបានជម្រុញលេីកទឹក​ចិត្តអោយបន្តបំពេញរាល់ភារកិច្ចការងារ បានទទួលលទ្ធផលផ្លែផ្កាថ្មីៗទៀត ដេីម្បីធ្វេីយ៉ាងណាបំរេី​ដល់ការផ្សព្វផ្សាយព័ត៌មាន កាន់តែទូលំទូលាយ ជូនទៅដល់ ប្រជាពលរដ្ឋ។

​ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំដល់ប្រព័ន្ធផ្សាយ របស់ជាតិទាំង​ ៣អង្គភាព ត្រូវចុះថត សរសេរផ្សព្វផ្សាយអោយបានទូលំទូលាយ ពីពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ទោះបីរាជរដ្ឋាភិបាលសម្រេចផ្អាករៀបចំពិធីនេះក៏ដោយ ប៉ុន្តែនៅតាមបណ្តាទីវត្តអារាមនានា នៅតែទទួលទយ្យទាន និងចង្ហាន់ សម្រាប់វេរប្រគេនដល់ព្រះសង្ឃ តាមបរិបទថ្មីនៃជំងឺកូវីដ-១៩ ដោយត្រូវ អនុវត្តតាមការណ៍ណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល តាម រយៈការផ្តល់ជាព័ត៌មាន ពាក់ព័ន្ធពីរបៀបប្រគេន និងទទួលទយ្យទាន រួមទាំង បង្ហាន់ សម្រាប់ប្រគេនដល់ព្រះសង្ឃ។ ទន្ទឹមនេះ ក៏ត្រូវបន្ត ផ្សព្វផ្សាយពីការគាំពារ ក៏ដូចជាការលេីកទឹកចិត្ត ដល់យុវជន ដែលមានគំនិតឆ្នៃប្រឌិតថ្មីៗ យក មកធ្វេីការផ្សាយអោយបានទូលំទូលាយ ពីស្នាដៃរបស់ សិស្ស និស្សិត កម្ពុជាដែលបានធ្វេីនូវអ្វីថ្មីៗ នាពេលបច្ចុប្បន្ន និងបន្តទៅមុខបន្ថែមទៀត នូវអ្វីដែលថ្មី មានប្រយោជន៏ ដល់សង្គមជាតិ ហេីយអាចជាការបេីកឱកាសស្វែងរកអ្នកវិនិយោគ ចូលរួមឧបត្ថម្ភគាំទ្រ នូវរាល់ស្នាដៃ ឆ្នៃប្រឌិតរបស់យុវជន ដែលមានគំនិតបង្កេីតនូវអ្វីៗដែលថ្មី ៕

ដោយ​ ៖​ ទទក

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!