ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតំណែង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង.. 

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតំណែង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង.. 

នាព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ស្វាយ សំអ៊ាង ជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួសឯកឧត្តម ម៉ុម សារឿន ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតត្រាសបង្គាប់តែងតាំងជា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

ពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាពេលនេះ ត្រូវបានរៀបធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀត។ ពិធីប្រកាសចូលកាន់មុខតំណែង នាឱកាសនេះ បានប្រព្រឹត្តិទៅដោយមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ រួមមាន ៖ រក្សាគម្លាតសុវត្ថិភាព, ពាក់ម៉ាស់, វាស់កំដៅ និងលាងដៃដោយទឹកអាល់កុល ជាដើម។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលត្រៀមអញ្ជើញទៅកាន់មុខតំណែងជា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបជូន សម្ដេចក្រឡាហោម និងអង្គពិធីទាំងមូលអំពីស្ថានភាពទូទៅ នៃវឌ្ឍនភាពសម្រេចបានក្នុងខេត្តស្ទឹងត្រែង ថា ខេត្តមានផ្ទៃដីធំទូលាយ អនុគ្រោះខាងវិស័យកសិកម្ម-កសិឧស្សាហកម្ម និងការពង្រីកផលិតកម្មកសិកម្ម។ ប្រភពទឹកកសិកម្ម និងប្រើប្រាស់ពឹងផ្អែកលើសក្តានុពល នៃទន្លេទាំងបួនក្នុងខេត្ត ដែលជាប្រភពធនធាន ជាមូលដ្ឋានតំបន់អេកូទេសចរណ៍ ទីជម្រកសម្រាប់ការពងកូនរបស់ពពួកត្រីមេពូជ តំបន់ផ្ដល់ជីវិតនៃប្រព័ន្ធជីវៈចម្រុះ-ធនធានមច្ឆាជាតិដ៏សំខាន់។

ឯកឧត្តម បានបន្ដថា គិតដល់បច្ចុប្បន្ននេះ ក្នុងខេត្តមានប្រជាពលរដ្ឋ៨០% ប្រកបរបរចិញ្ចឹមជីវភាព ដោយពឹងផ្អែកលើវិស័យកសិកម្ម មានស្រែចម្ការ ដាំដំណាំកសិឧស្សាហកម្ម សាវប្បកម្ម ការនេសាទ ចិញ្ចឹមសត្វ ក្រៅពីវិស័យនេះ មានការធ្វើពាណិជ្ជកម្ម អាជីវកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងមន្ត្រីរាជការ។

បន្ទាប់ពីបានស្តាប់នូវការធ្វើសេចក្តីរាយការណ៍របស់ ឯកឧត្តម ម៉ុម សារឿន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ រួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្ត ជូនឯកឧត្តម ស្វាយ សំអ៊ាង ដើម្បីមុខការទទួលខុសត្រូវ លើតួនាទីភារកិច្ច ជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងថ្មី។

ក្រោយទទួលតំណែងជាផ្លូវការរួច ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានធ្វើការប្ដេជ្ញាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលមានអភិបាលកិច្ចល្អជាស្នូល ដើម្បីចូលរួមអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល។ ជាងនេះទៅទៀត ឯកឧត្តម ក៏បានបន្តប្តេជ្ញានឹងអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ ណែនាំនានារបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយខិតខំគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលខេត្ត។

ឯកឧត្តម បានបន្ថែមថា ឯកឧត្តមនិងខិតខំទប់ស្កាត់ និងលុបបំបាត់រាល់បាតុភាពអសកម្មនានា ដែលធ្វើឱ្យប៉ះពាល់ ឬបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ដោះស្រាយទុក្ខ លំបាករបស់ប្រជាពលរដ្ឋ កាត់បន្ថយអំពើរំលោភអំណោច និងអយុត្តិធម៌សង្គម ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោ «ឆ្លុះកញ្ចក់ ងូតទឹក ដុសកែល ព្យាបាល និងវះកាត់»។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្តាំផ្ញើដល់អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងថ្មី ត្រូវរួមគ្នាបន្ដអភិវឌ្ឍខេត្តស្ទឹងត្រែង ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូធារ។ ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ក៏បានកោតសរសើរដល់ ឯកឧត្តម ម៉ុម សារឿន ដែលទទួលភារកិច្ចជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាពេលកន្លងមក ដែលធ្វើឱ្យខេត្តមានការរីកចម្រើនយ៉ាងច្រើន ព្រមជាមួយគ្នានេះ សម្ដេចក្រឡាហោម បានឯកភាពចំពោះរបាយការណ៍របស់ ឯកឧត្តម ម៉ុម សារឿន ផងដែរ។

 

សម្ដេចក្រឡាហោម បានបន្តថា សម្តេចមានជំនឿលើឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងថ្មី ដែលនិងនាំយកបទពិសោធន៍ពីខេត្តមណ្ឌលគិរី មកពង្រីកបទពិសោធបន្ថែមដល់ខេត្តស្ទឹងត្រែង ឲ្យកាន់តែមានការអភិវឌ្ឍន៍ថែមទៀត។ ទោះបីយ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម បានសង្ឃឹមថា អភិបាលខេត្តស្ទឹងត្រែង ក្រុមប្រឹក្សា មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ និងគាំទ្រ ព្រមទាំងចូលរួមជាមួយ ឯកឧត្តម ស្វាយ សំអ៊ាង ក្នុងការចាត់ចែងការងារលើគ្រប់វិស័យឱ្យទទួលបានលទ្ធផលល្អ ក្នុងខេត្តស្ទឹងត្រែងជាបន្តទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ក៏បានវាយតម្លៃខ្ពស់ចំពោះអភិបាលខេត្តស្ទឹងត្រែង ក្រុមប្រឹក្សា ថ្នាក់ដឹកនាំនៅតាមមន្ទីរស្ថាប័ននៅថ្នាក់ខេត្ត និងក្រុង-ស្រុក ឃុំ-សង្កាត់ បានរួបរួមសាមគ្គីគ្នា ខិតខំប្រឹងប្រែងពុះពារនៅគ្រប់ឧបសគ្គ ហើយដណ្ដើមបានស្នាដៃជាបន្ដបន្ទាប់ ក្នុងការថែរក្សាសេចក្ដីសុខ សន្ដិភាព ស្ថេរភាព ក៏ដូចជា ការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងខេត្តស្ទឹងត្រែងទាំងមូលមានការរីកចម្រើន និងសម្បូរសប្បាយ។

សម្ដេចក្រឡាហោម បានបន្ដថា បញ្ហាខាងលើនេះ បានបង្កលទ្ធភាពជូនប្រជាពលរដ្ឋទទួលបានកែលម្អជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម បានកោតសរសើរលើអាជ្ញាធរខេត្តស្ទឹងត្រែង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបានរាតត្បាតនៅទូទាំងប្រទេសកម្ពុជា និងពិភពលោក បានយ៉ាងល្អ។ ជាមួយគ្នានេះ សម្តេចក្រឡាហោ ក៏បានណែនាំថា ទោះបីយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តស្ទឹងត្រែង ត្រូវបន្ដប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បន្ថែមទៀត ដើម្បីយកជំន្នះជំងឺកូវីដ-១៩នេះឲ្យបានល្អជាបន្តទៀតផងដែរ៕

 

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!