ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី09 ខែតុលា ឆ្នាំ2021នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង ជាប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំយកអំណោយរបស់សាខាកបាលក្រហម ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកទំនប់អូកូនត្រុំ ស្ថិតនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ជូនផងដែរថាទំនប់នេះបានកសាងឡើងនៅក្នុងរបបប៉ុលពត 3ឆ្នាំ 8ខែនិង 20ថ្ងៃ ។ ប៉ុន្តែត្រូវរងការខូចខាតទៅវិញដោយមិនមានថវិកាសម្រាប់ជួសជុលឡើយ។ រហូតឆ្នាំ2018ទើបក្រសួងធនធានទឹកបានធ្វើការជួសជុល និងកែលំអឡើងវិញ នឹងបណ្ដាលឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅនិងអាស្រ័យផលក្នុងអាងទឹក។ សូមមេត្តាកុំភ្លេច 3កុំនិង 3ការពារ ឲ្យសោះ។