ទាន់ហេតុការណ៍
ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

ប្រជាពលរដ្ឋ ៤៥ គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ក្រោយពីទឹកជំនន់ជន់លិច

ប្រជាពលរដ្ឋ ៤៥ គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ក្រោយពីទឹកជំនន់ជន់លិច

កំពង់ស្ពឺ÷ ប្រជាពលរដ្ឋប្រមាណជា ៤៥ គ្រួសារ ស្ថិតនៅក្នុងទំនប់អូកូនត្រុំ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានអាជ្ញាធរខេត្ត បាននាំយកនូវអំណោយសង្គ្រោះបន្ទាន់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្រោយពីមេឃបានបង្អុរភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានប្រាប់ភ្នាក់ងារទូរទស្សន៍ជាតិកម្ពុជាឲ្យដឹងដូច្នេះ នៅរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ ខណៈពេលដែល ឯកឧត្តម ដឹកនាំសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជា នាំយកនូវសម្ភារៈដែលសាខាផ្តល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀងទាំងអស់នោះរួមមាន ៖ អង្ករ – មី – ត្រីខ – ប្រេងឆា – ទឹកត្រីទឹកស៊ីអ៉ីវ – ភួយ – សារុង – ក្រម៉ា – មុង និងថវិកាចំនួនទៀតផងដែរ។

ឯកឧត្តមបានបន្តទៀតថា បងប្អូនរស់នៅ ត្រូវមានអនាម័យហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ព្រមទាំងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ទើបយើងទាំងអស់គ្នាជាផុតពីជម្ងឺ covid 19។

ហើយអំណោយយកមកចែកជូនដល់បងប្អូនជនរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលនេះ ជាអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា មានលក្ខណ:តិចតួច ដើម្បីជួយសម្រាល និងអាចដោះស្រាយបានមួយគ្រាតែប៉ុណ្ណោះ។ ដូច្នេះសូមឲ្យពុក ម៉ែ មីង បង ប្អូន ទាំងអស់ត្រូវខិតខំបង្កបង្កើនផល និងដាំបន្លែរួមផ្សំ ដើម្បីលើកស្ទួយជីវភាពគ្រួសារ។

បើយោងតាមរបាយការណ៍របស់លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានឲ្យដឹងផងដែរថា÷ បើបងប្អូនចង់បានទឹកប្រើប្រាស់ខួបប្រាំងវស្សានឹងមានភ្ញៀវទេសចរមកកម្សាន្ត នៅទីនេះច្រើន សូមឱ្យបងប្អូនដែលរស់នៅក្នុងអាងទំនប់ប្រមាណជា ៣៨ គ្រួសារ ឡើងមករស់នៅស្របនឹងខ្នងទំនប់វិញ ហើយអាស្រ័យផលបង្កបង្កើនផលដូចធម្មតា ព្រមទាំងបានកូនចៅ អាចទៅសាលារៀនបាន ហើយអាចស្វែងរកសេវាព្យាបាលនៅមណ្ឌលសុខភាព បានងាយស្រួលផងដែរ។

លោកបានបញ្ជាក់ផងដែរថា÷ ដូច្នេះសូមឲ្យបងប្អូនទាំងអស់ឡើងមករស់នៅតាមខ្នងទំនប់វិញ ហើយលក់បាយ ម្ហូប នំចំណី និងភេសជ្ជៈ ឱ្យភ្ញៀវទេសចរ ដែលគេមកកំសាន្ត និងលំហែកាយតាមខ្នងទំនប់នេះផងដែរ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!