ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

សូមចូលរួមអបអរសាទរ!!អ្នកសារព័ត៌មាន០៨នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារ ទៅរកដំណោះស្រាយ..!

សូមចូលរួមអបអរសាទរ!!អ្នកសារព័ត៌មាន០៨នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារ ទៅរកដំណោះស្រាយ..!

(ខេត្តព្រះវិហារ) ÷នៅព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២១ លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនមុខសញ្ញាអ្នកសាពត័មានចំនួន៨នាក់ ពាក់ពន្ឋ័បទកំហែងយក ពីឈ្មោះ ហ៊ឹម ឆេងហ៊ាន មេការដេប៉ូឈើ ស្ថិតនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជយ័ខេត្តព្រះវិហារ  ។  មូលហេតុឃាត់ខ្លួនក្រុមអ្នកសាព័ត៌មានទាំងខាងលើ គឺបន្ទាប់ពីមានបណ្តឹងពីឈ្មោះ ហ៊ីម ឆេងហ៊ាន មេការដេប៉ូឈើ  បានប្តឹងថា ក្រុមអ្នកកាសែតទាំង ៨នាក់ជម្រិតទាលុយខ្លួនក្នុងម្នាក់ចំនួន១០០$ ហើយឈ្មោះ ហ៊ឹម ឆេងហ៊ាន សុខចិត្តផ្តល់សោហ៊ុយតាមមនោសញ្ចេតនាក្នុងម្នាក់៥០$ តែក្រុមអ្នកកាសែតមិនព្រម រហូតឈានដល់ប្តឹងអ្នកកាសែតទៅសមត្ថកិច្ចដើម្បីឃាត់ខ្លួន ។

ក្រោយពេលកើតហេតុ ដោយក្រុមក្រុមគ្រួសាររបស់ អ្នកសារព័ត៌មាន០៨នាក់ ស្នើសុំឲ្យជួយអន្តរាគម៍ក្នុងករណីចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន០៨នាក់ ពីបទ  កំហែងយក  ដើម្បីឲ្យមានសេរីភាពឡើងវិញ។ បន្ទាប់ពីមានការស្នើសុំ ឯកឧត្តម ម៉េង សុភ័ណ អគ្គនាយកទូរទស្សន៍ MSJ TV និងជាប្រធានសមាគមន៍អេឡិចត្រនិច AEMSJ  បានដឹកនាំអ្នកសារព័ត៌មានជាច្រើនអង្គភាព ទៅកាន់ខេត្តព្រះវិហារ ដើម្បីដាក់សំណើរស្នើសុំទៅឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និង ឯកឧត្ដម ព្រះរាជអាជ្ញារង និង ឯកឧត្ដម ព្រះរាជអាជ្ញា ព្រមទាំងចៅក្រម ខេត្តព្រះវិហារ ជួយធ្វើការសម្របសម្រួល ធ្វើការដោះលែងអ្នកសារព័ត៌មាន ចំនួន០៨នាក់ ដែលរងការចោទប្រកាន់ពីបទ: “កំហែងយកលុយ ” ពីដេប៉ូឈើមួយកន្លែងនៅចំណុចអូរទីទុយ ឋិតក្នុងភូមិ ក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រហូតមកដល់រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះអ្នកសារព័ត៌មាន០៨នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ មានជា ៖

ទី១- ឈ្មោះ គឹម ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសាព័ត៌មាន

ទី២ ឈ្មោះ វង និមល់ ភេទប្រុស អាយុ៤១ឆ្នាំ មយខរបរអ្នកសាពត័

ទី៣- ឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសាព័ត៌មាន

ទី៤- ឈ្មោះ គឹម ហុង ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសាព័ត៌មាន

ទី៥- ឈ្មោះ រឿន ឆុន ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ។

ទី៦- ឈ្មោះ សឿង សុភី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរអ្នកសាព័ត៌មាន

ទី៧- ឈ្មោះ សំ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នសាព័ត៌មាន ។

ទី៨- ឈ្មោះ ឆាយ លាវ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ។

បន្ទាប់ពីមានការយកចិត្តទុកដាក់ពីឯកឧត្តម ម៉េង សុភ័ណ អគ្គនាយកទូរទស្សន៍ MSJ TV  និង មានការសម្របសម្រួលពីឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈខេត្តព្រះវិហារ  ប្រធានតុលាការ អៀង គឹមថុល លោក ចៅក្រមស៊ើបសួរ ទីវ គឹម ពិសាល ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ និង លោកជំទាវ ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៌មាន ព្រមទាំង លោក យន់ មុន្នី ប្រធានពន្ធនាគារខេត្ត ព្រះវិហារ ។

តែទោះជាយ៉ាងណាក៏ដោយមហាជន និង ក្រុមអ្នកសារព័ត៌មានយើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានតុលាការ អៀង គឹមថុល លោក ចៅក្រមស៊ើបសួរ ទីវ គឹម ពិសាល  និង លោក ផេង កុសល ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ និង លោកជំទាវ ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៌មាន ព្រមទាំង លោក យន់ មាន្នី ប្រធានពន្ធនាគារខេត្ត ព្រះវិហារ ដែលបានជួយសម្របសម្រួល ដោះលែង អ្នកសារព័ត៌មានទាំង៨នាក់ ឲ្យមានសេរីភាពឡើងវិញ ។ និងជាពិសេសអ្នកសារព័ត៌មានទាំង៨រូប សូមថ្លែងអំណរអរគុណចំពោះលោកជំទាវ ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៌មាន បានឧបត្ថមនូវថវិការ១ចំនួនដល់ក្រុមអ្នកសារព័ត៌មានទាំង៨រូបដើម្បីហូបបាយ និងជាសាហុយសំរាប់ធ្វើដំណើរមកផ្ទះវិញ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!