ទាន់ហេតុការណ៍
ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តកណ្តាលថ្មី…

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តកណ្តាលថ្មី…

កណ្តាល៖ លោក ឯម និមល ត្រូវបានក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសតែងតាំងជាប្រធានពន្ធនាគារខេត្តកណ្តាលថ្មី ដើម្បីបំពេញនូវរចនាសម្ព័ន្ធគ្រប់គ្រងលើការងារពន្ធនាគារបន្តពីលោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ចាត ស៊ីនាង ដែល ត្រូវទៅកាន់តំណែងតំណែងថ្មី នៅអគ្គនាយកដ្ឋានពន្ធនាគារ។

ក្នុងឱកាសនោះឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកការបញ្ចប់ តួនាទីភារកិច្ច ឬការផ្លាស់ប្ដូរមុខតំណែងពីកន្លែងមួយទៅកន្លែងមួយ គឺជារឿងធម្មតារបស់មន្ត្រីមុខងារសាធារណៈ ដើម្បីបំពេញរចនាសម្ព័ន្ធការងារ ក៏ដូចជាបន្តនិរន្តភាពការងារឱ្យប្រព្រឹត្តទៅកាន់តែប្រសើរ និងរីកចម្រើន។

ឯកឧត្តមបានណែនាំដល់ប្រធានពន្ធនាគារខេត្តកណ្ដាលថ្មីត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ត្រូវពង្រឹងឱ្យបាននូវសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ ត្រូវមានទំនាក់ទំនងជាមួយអង្គភាពនានា ជាពិសេសស្ថាប័នតុលាការ ត្រូវគោរព តួនាទីខ្លួនឯង ត្រូវបន្តខិតខំរក្សាសុវត្ថិភាព សុខភាព ជូនដលជនជាប់ឃុំ សំដៅប្រែក្លាយពន្ធនាគារ ទៅជាកន្លែងអប់រំ និងកែប្រែស្តារនីតិសម្បទាប្រកបដោយមនុស្សធម៌។

ឯកឧត្តម ប៉ាវ ហមផាន បានបញ្ជាក់ថាពន្ធនាគារគឺជាកន្លែងមួយដែលមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អប់រំកែប្រែ និងស្ដារនីតិសម្បទាដល់ជនជាប់ឃុំ ដើម្បីធានាថាពេលដែលពួកគាត់ត្រឡប់ទៅរស់នៅក្នុងសង្គមវិញ ក្លាយជាមនុស្សល្អ មានភាពរាងចាល និងកាត់បន្ថយបទល្មើស ជាពិសេសពន្ធនាគារជាកន្លែងសម្រាប់រក្សាសុខសុវត្ថិភាព សុខភាព និងមនុស្សធម៌ ស្របតាមគោលការណ៍អន្តរជាតិ និងវិធានសហប្រជាជាតិ សម្រាប់ការពារអនីតិជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព ។

ក្នុងពិធីនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអបអរសាទរ លោក ឯម និមល បានតែងតាំងជាប្រធានពន្ធនាគារ និងបានថ្លែងនូវការកោតសរសើរចំពោះ លោកឧត្តមអគ្គានុរក្ស ចាត ស៊ីនាង អតីតប្រធានពន្ធនាគារខេត្តកណ្តាល ដែលនៅក្នុងអាណត្តិការងាររបស់លោកកន្លងមក បានខិតខំបំពេញតួនាទី ភារកិច្ច បម្រើការងារពន្ធនាគារ ទទួលបានលទ្ធផលល្អប្រសើរ ពិសេសអំឡុងពេលដែលពន្ធនាគារផ្ទុះជំងឺកូវីដ-១៩ លោកប្រធានពន្ធនាគារ បានខិតខំពុះពារគ្រប់គ្រង និងសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អាជ្ញាធរ និងក្រុមការងារ ព្យាបាល រហូតដល់ធ្វើឱ្យស្ថានការណ៍មានភាពធូរស្រាល និងល្អប្រសើរឡើងវិញ ចំពោះ បទពិសោធន៍ និងការងារដឹកនាំដ៏ល្អរបស់លោក បានធ្វើឱ្យរដ្ឋបាលខេត្តកណ្តាល កត់សម្គាល់ ឃើញអំពីលក្ខណៈសម្បត្តិ និងការផ្សារភ្ជាប់គ្រប់សកម្មភាពលើការងារគ្រប់គ្រងពន្ធនាគារបានល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថាពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្ត នាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះជាការឆ្លើយតប យ៉ាងមានប្រសិទ្ធភាព បំផុតទៅរចនាសម្ព័ន្ធដឹកនាំនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល លើវិស័យសន្តិសុខសាធារណៈ ពិសេសអាច រួមសហការគ្នាបំពេញបាន នូវកិច្ចការសំខាន់ៗ ដែលរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងរដ្ឋបាលខេត្ត ប្រគល់ជូនបានទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!