កំពង់ឆ្នាំង៖ យ៉ាងហោចណាស់កុមារីម្នាក់ស្លាប់ ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៦ខ្នងបាក់លិចចូល ក្នុងទឹកនិងផ្ទះ១៥ខ្នងផ្សេងទៀតរបើកដំបូលដោយ សារគ្រោះធម្មជាតិភ្លៀងលាយឡំខ្យល់កន្ត្រាក់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៧ៈ៣០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះស្ថិតនៅក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
យើងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ខាងលើនេះបណ្តាលឲ្យខូចខាតក្រទ្បាប់ផ្ទះបងប្អូនប្រជាពលរដ្ឋលិចទៅក្នុងទឹកបាត់អស់ចំនួន០៦ខ្នង និងរបើកដំបូលអស់ចំនួន១៥ខ្នងនិងស្លាប់ក្មេងស្រីម្នាក់ផងដែរ ។
សមត្ថកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថាក្មេងស្រីរងគ្រោះស្លាប់មាន ឈ្មោះហុន ណាវី អាយុ៥ ឆ្នាំរស់នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៕