(ពោធិ៍សាត់ ) ÷ ថ្ងៃទី១១ ខែវិច្ចកា ឆ្នាំ២០២១ នៅភូមិទូលគ្រោះ ឃុំប្រម៉ោយ ស្រុកវាវែង ខេត្តពោធ៏សាត់ មានករណីឃាតកម្មកាប់សំលាប់នៅក្នុងផ្ទះរដ្ឋបាលព្រៃឈើ ដែលជនរងគ្រោះឈ្មោះ សេង វិសាល មានអាយុ៥២ឆ្នាំ ត្រូវបាត់បង់ជីវិតដោយសារតែជនបង្កហេតុកាប់សម្លាប់ប្លន់យកចិញ្ចៀនពេជ្រមួយវង់តម្លៃ២០០០ដុល្លារនិងម៉ូតូ 019 មួយគ្រឿង
ជនសង្ស័យបង្កហេតុនោះគឺជាអ្នកនៅផ្ទះជិតគ្នាដល់ពេលជនរង់គ្រោះ គាត់បានមកឈរជើងនៅខណ្ឌរដ្ឋបាលព្រៃឈើ ឃុំប្រមោយ ស្រុកវាលវែង ក៏បានយកជនសង្ស័យហ្នឹងមកនៅជាមួយគ្រាន់ទុកតែប្រើធ្វើការងារជំនួសដៃជំនួសជើងបន្តិចបន្តួច
ឥឡូវជនបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោលដោយការស្លាប់នេះរយៈពេល 2 ថ្ងៃទៅហើយ ទើបដឹងថាមានស្លាប់មនុស្សនៅក្នុងស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើស្រុកវាលវែងនេះ
បើយោងតាមប្រធានស្នាក់ការឈ្មោះបងវុធ គាត់ផ្ដល់ព័ត៌មានព័ត៌មានថា ជនរងគ្រោះនេះគាត់បានទំនាក់ទំនងតាមទូរស័ព្ទរយៈពេល 2 ថ្ងៃប៉ុន្តែតេមិនចូល ទើបគាត់តេទៅប្រពន្ធកូនជនរងគ្រោះឱ្យមកមើល នៅស្នាក់ការ ហើយក៏បានផ្អើលឆោឡោរក៏ឃើញមានសាកសពដេកស្លាប់នៅនឹងកន្លែងតែម្តង។