កំពង់ស្ពឺ÷ រសៀលថ្ងៃសៅរ៍៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី ស័ក ព.ស. ២៥៦៥ ត្រូវនិងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានប្រារព្ធពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អណ្តូងស្នប់ចំនួន ១០អណ្តូង ដែលជាអំ ណោយរបស់សមា គមន៍បេសកកម្មដំណឹងល្អ តាមរយ ឯ.ឧ ខាន់ ខុន និងលោកជំទាវ ក្រោមអធិបតីភាព ឯ.ឧ វ៉ី សំណាង អភិ បាល នៃគណអភិបាលខេត្ត ឯ.ឧ លី សុន ទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះជួយស្រុកឧដុង្គ លោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំតូច ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារ និងសប្បុរសជនជាច្រើនទៀត ។
បន្ទាប់ពីរបាយការសង្ខេបរបស់លោកមេឃុំភ្នំតូច និង មតិស្វាគមន៍របស់លោកជំទាវ ទឹម សាវ៉ាត ប្រធានក្រុមការងាររួចមក ។ មានប្រសាសន៍ សំណេះសំណា លក្នុងឱកាសនោះ ឯ.ឧ វ៉ី សំណាង បានថ្លែងការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍មូលដ្ឋានឃុំរបស់ខ្លួនមានការរីកចម្រើន ។ ជាមួយគ្នានេះ ក៏សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅ និងមិនអាចកាត់ផ្តាច់បាន ការចូលរួម ពីវិស័យឯកជន ដែលជំរុញឲ្យានការអភិ វឌ្ឍន៍កាន់តែឆាប់រហ័សបន្ថែមទៀត។
ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា÷ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។ សម្តេចតែងតែគិតគូរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋគ្រប់ពេល វេលា ជាពិសេសការនាំយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋយើង ដើម្បីជួយសង្រ្គោះអាយុជីវិតពលរដ្ឋឲ្យបានទាន់ពេលវេលា ។
ឯកឧត្តមមានប្រសាសន៍ថា ថ្វីសម្តេចប្រកាសបើកប្រទេសឡើងវិញ សូមអំពាវនាវ ដល់ពលរដ្ឋទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ៣កុំ ៣ការពារ។ ក្នុងពិធីនោះ មានការប្រគល់ជូនលិខិតថ្លែងអំណរគុណជូនសប្បុរសជន និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រចំនួន៤០គ្រួសារផងដែរ ៕