ខេត្តកំពង់ស្ពឺ÷អង្គភាពសារព័ត៌មានយើងបានចេញផ្សាយជាបន្តបន្ទាប់មកហើយ.! មន្ត្រីជំនាញបរិស្ថានប្រចាំនៅស្នាក់ការអូរត្រាវ ដែលមានលោក ម៉ុន ជាប្រធាន ហាក់មិនអើពើនិងមិនមានវិធានការទប់ស្កាត់ឬបង្ក្រាបឡើយ ខណ:ជារៀងរាល់ថ្ងៃរាល់យប់នេះ គេបន្តសង្កេតឃើញមានសកម្មភាពកាប់ឈើ និងដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយអត់ច្បាប់ តាមគោយន្តកន្ត្រៃ ចេញពីតំបន់ព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះយកមកស្តុកទុកនៅភូមិពោធិមាសនិងអំឡុកស្ពានដែក ដើម្បីទុកលក់ឲ្យថៅកែធំៗមកដឹកយកទៅបន្ត ឈ្មួញខ្លះក៏បានដឹកយកទៅលក់ចែកចាយនៅតាមបណ្ដាលខេត្តនានាឬសតាមដេប៉ូផ្សេងៗនៅក្នុងខេត្តកំពង់ស្ពឺ។
ប្រភពពីប្រជាពលរដ្ឋក៍ដូចជាក្រុមអ្នកសាព័ត៌មានបានកខ្សឹបប្រាប់អង្គភាពសាព័ត៌មានយើងឲ្យដឹងថា មិនថាយប់ឬថ្ងៃទេគេសង្កេតឃើញមានគោយន្តកន្ត្រៃជាច្រើនគ្រឿងរបស់ក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើចម្រុះគ្រប់ប្រភេទ ចេញពីព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នឹងដឹកឆ្លងកាត់ស្នាក់ការបរិស្ថានអូរត្រាវដែលមានលោក ម៉ុន ជាប្រធាន ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាច្រើនគ្រឿង តែគ្មានមន្ត្រីជំនាញបរិស្ថានណាធ្វើការបង្រ្កាបនោះទេ ប្រហែលមានឥទ្ធិពលអ្វីមកបាំងមុខហើយមើលទៅ បានជាឈរអោបដៃមើលនិងត្រូវរ៉ូវគ្នាជាប្រព័ន្ធ ប្រភពពីពលរដ្ឋបានអះអាងទៀតថា ការដឹកជញ្ជូនផលអនុផលព្រៃឈើរបស់ក្រុមឈ្មួញតាមគោយន្តកន្ត្រៃជាច្រើនគ្រឿងចេញពីព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះ គឺយកមកស្តុកទុកនៅភូមិពោធិ៍មាសនិងអំឡុកស្ពានដែក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីទុកលក់ឱ្យថៅកែធំៗមកយកបន្ត ឈ្មួញខ្លះក៏ដឹកយកទៅលក់ចែកចាយនៅតាមបណ្ដាលខេត្តនានាឬតាមដេប៉ូផ្សេងៗនៅក្នុងខេត្តកំពង់ស្ពឺ ដែលក្រុមឈ្មួញអាចធ្វើទៅបាន។
បើតាមសម្ដីរបស់ក្រុមឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើ (សូមលក្ខខណ្ឌមិនបញ្ចេញឈ្មោះ)បាននិយាយប្រាប់អង្គភាពសាព័ត៌មានយើងឲ្យដឹងថា ក្នុងការដែលពួកគាត់ដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះបាន ដោយមន្ត្រីជំនាញបរិស្ថានប្រចាំនៅស្នាក់ការអូត្រាវ តម្រូវឲ្យពួកគាត់បង់លុយបើចង់ដឹកជញ្ជូនផលអនុផលព្រៃឈើចេញ ក្រុមឈ្មួញអ្នកដឹកជញ្ជូនផលអនុផលព្រៃឈើបាននិយាយទៀតថា មន្ត្រីជំនាញបរិស្ថានប្រចាំនៅស្នាក់ការអូរត្រាង បានកំណត់ឲ្យពួកគាត់បង់លុយជាថ្នូរនឹងការដឹកជញ្ជូនផលអនុផលព្រៃឈើចេញ ក្នុងមួយគោយន្តបើដឹកបង្គោលរបងបង់ ៥ម៉ឹនរៀល បើដឹកសសរមូលឬហៅថាកូនខ្លុង ៦- ៨ ម៉ឹន បើដឹកឈឺដុលធំៗបង់១០-១៥ម៉ឹន បើដឹកឈើសន្លឹកឬឃ្នាបដែលអាជ្រៀករួចបង់២០ម៉ឺនរៀលឬលើសនេះក៏មានដែរ ទៅតាមប្រភេទឈើ បើពុំដូច្នោះទេ ពួកគាត់មិនអាចដឹកជញ្ជូនផលអនុផលព្រៃឈើចេញបានទេ។
ជាក់ស្ដែងនៅថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ២០២១ មានគោយន្តកន្ត្រៃចំនួន ០៧គ្រឿងរបស់ក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទសសរមូលឬកូនខ្លុងចេញពីព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដឹកឆ្លងកាត់ស្នាក់ការបរិស្ថានអូរត្រាវដែលមានលោក ម៉ុន ជាប្រធាន ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អង្គភាពសារព័ត៌មានយើងបានធ្វើបទសម្ភាសជាមួយក្រុមឈ្មួញទាក់ទិនទៅនឹងការដឹកជញ្ជូនបទល្មើសព្រៃឈើ ចេញពីព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ពួកគាត់បាននិយាយថា ការដឹកជញ្ជូនឈើចេញមកនេះពួកគាត់បង់លុយឲ្យមន្ត្រីជំនាញបរិស្ថានដែលប្រចាំការនៅទីនោះមួយគោយន្តចំនួន ៦ ម៉ឺនទៅ ៨ ម៉ឺនរៀល ទើបអាចដឹកចេញមកបាន បើពួកគាត់មិនបង់លុយទេ មន្ត្រីជំនាញបរិស្ថានប្រចាំការនៅទីនោះទេ មិនឲ្យដឹកចេញទេ នឹងគំរាមចាប់ទៀតផង។
ប្រជាពលរដ្ឋបានប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងទៀតថា នៅមានក្រុមឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើជាច្រើននាក់ទៀត ដែលរស់នៅក្នុងភូមិពោធិមាសនិងអំឡុកស្ពាន ដែកស្ថិតនៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានដូចជាឈ្មោះ ១ លោក.ដែលអង្គភាពសាព័ត៌មានយើងមិនទាន់បញ្ចេញឈ្មោះ….។
ទាក់ទិនការចោទប្រកាន់ពីក្រុមឈ្មួញអ្នកដឹកជញ្ជូនផលអនុផលព្រៃឈើខាងលើនេះ អង្គភាពសាព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺណាមួយពីលោក ម៉ុន ប្រធានស្នាក់ការអូរត្រាវបានទេ ដោយលេខទូរស័ព្ទមិនអាចទំនាក់ទំនងបាន។
អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺពីលោក ម៉ុន ប្រធានស្នាក់ការអូត្រា នៅរៀងរាល់ម៉ោងធ្វើការ បើលោកម៉ុន យល់ថា ការចោតប្រកាន់ពីក្រុមឈ្មួញខាងលើនេះមិនពិត។
ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋបានសំណូមពរនិងស្នើសុំ ដល់លោក ហ៊ុល ម៉ារ៉ា ប្រធានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មេត្តាជួយពិនិត្យ ស៊ើបអង្កេត ស៊ីជម្រៅ ទៅលើខាងមន្ត្រីជំនាញមួយចំនួន ចំពោះភាពអសកម្ម គ្មានការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើឆ្លងកាត់ ក្នុងដែនរបស់ខ្លួនគ្រប់គ្រង ប្រព្រឹកនៅអំពើពុករលួយ ផ្ទុយខុសបទបញ្ជាផ្ទៃក្នុង ដែលហៅកាត់បានថា ដំបៅជំងឺមហារីក ប្រសិនបើ លោក ហ៊ុល ម៉ារ៉ា ពុំមានការចុះព្យាបាលបានទាន់ពេលវេលាទេនោះវគ្គ ២ ៕