ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

លោក ចេង មេឈ្មួញត្រីដ៏ធំប្រចាំខេត្តកំពង់ធំ ពិតជាមានឥទ្ធិពលខ្លាំងមែនឬ? សូម្បីតែមន្ត្រីជំនាញជលផលក៏មិនហ៊ានក្អកផង ខណៈលោក ចេង ប្រើប្រាស់ឧបករណ៍ទូកអូសអ៊ូនយ៉ាំងកាវយ៉ាងគគ្រឹកគគ្រេង ពេញផ្ទៃបឹងទន្លេ ធ្វើឲ្យមច្ឆជាតិទឹកសាបគ្រប់ប្រភេទរងការវិនាសហិនហោច …

លោក ចេង មេឈ្មួញត្រីដ៏ធំប្រចាំខេត្តកំពង់ធំ ពិតជាមានឥទ្ធិពលខ្លាំងមែនឬ? សូម្បីតែមន្ត្រីជំនាញជលផលក៏មិនហ៊ានក្អកផង ខណៈលោក ចេង ប្រើប្រាស់ឧបករណ៍ទូកអូសអ៊ូនយ៉ាំងកាវយ៉ាងគគ្រឹកគគ្រេង ពេញផ្ទៃបឹងទន្លេ ធ្វើឲ្យមច្ឆជាតិទឹកសាបគ្រប់ប្រភេទរងការវិនាសហិនហោច …

ខេត្តកំពង់ធំះ តើមន្ត្រីជំនាញជលផលពិតជាខ្លាចនូវអំណាចនិងឥទ្ធិពលមេឈ្មួញត្រីដុះស្លែដ៏ធំ ប្រចាំបឹងទន្លេសាប ដែលគេស្គាល់ថា ឈ្មោះលោក ចេង តើពិតឬទេ? ខណៈលោក ចេង មេឈ្មួញត្រីដុះស្លែដ៏ធំ បានប្រើប្រាស់ឧបករណ៍ទូកអូសអ៊ូនយ៉ាំងកាវខ្នាតធំ យ៉ាងគគ្រឹកគគ្រេង ពេញផ្ទៃបឹងទន្លេសាប ហើយគ្មានមន្ត្រីជំនាញណាហ៊ានបង្រ្កាបឡើយ ព្រោះល្បីថា:មេឈ្មួញរូបនេះមានខ្នងបង្អែកធំនៅពីក្រោយខ្នង ។

ជាក់ស្ដែងនៅពេលថ្មីៗនេះ នៅត្រង់ចំណុច ទួលមុខភូមិ បាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មានទូករបស់មេឈ្មួញត្រីដ៏ល្បី ឈ្មោះលោក ចេង បានធ្វើសកម្មភាពអូសអ៊ូនយ៉ាំងកាវ យ៉ាងគគ្រឹកគគ្រេងពេញផ្ទៃបឹងទន្លេសាប ដោយមិនមានមន្ត្រីជំនាញណាហ៊ានបង្រ្កាបនោះទេ ។

ព្រោះថាមេឈ្មួញត្រីដ៏សកម្មរូបនេះ គឺជាជនជាតិវៀតណាមដែលមករស់នៅលើទឹកដីកម្ពុជា ហើយមានខ្នងបង្អែកដ៏ធំ និងរឹងមាំនៅពីក្រោយខ្នង ដើម្បីរង់ចាំការជួយអន្តរាគមន៍ និងជាពិសេសប្រើអំណាចទឹកលុយគ្របដណ្តប់លើស្ថាប័នមួយចំនួនដែលពាក់ពន្ធ និងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ។

សូមបញ្ជាក់ថា ៖ មេឈ្មួញត្រីខាងលើមានឈ្មោះ ចេង ដែលកន្លងមកតែងតែរត់ការ និងបង់ឱ្យជំនាញផ្សេងៗ រៀងរាល់រដូវ មិនថារដូវទឹកឡើងឬរដូវទឹកស្រកនោះទេ បើមិនដូច្នោះទេសកម្មភាពទាំងនោះក៏មិនអាចកើតឡើងបានដែរ ដូចពេលហ្នឹងអញ្ចឹងសកម្មភាពទូកអូសអ៊ូនយ៉ាំងកាវ ទាំងនេះអូសយ៉ាងគគ្រឹកគគ្រេង ពេញផ្ទៃបឹងទន្លេសាប ចំណែកមន្ត្រីជំនាញដេកលក់ធ្វើមិនដឹង រងចាំ ភ្ញាក់ឡើងរាប់ថ្ងៃយកលុយតែម្តង ។

នេះបើយោងតាមប្រភពមួយផ្សេងទៀត បានឲ្យដឹងថាបុគ្គលឈ្មោះ ចេង ខាងលើនេះ គឺជាអធិរាជលើផ្ទៃបឹងទន្លេសាបជាច្រើនឆ្នាំមកហើយ ហើយជារាងរាល់ថ្ងៃគេ ក៏តែងតែឃើញសកម្មភាពទូកអូសអ៊ូនយ៉ាំងកាវយ៉ាងគឃ្លើន ដោយមិនខ្លាចក្រែងរអា នឹងជំនាញណាម្នាក់នោះឡើយ ។

ដោយទូកអូសរបស់លោក ចេង ជាទូកអូសខ្នាតធំ មានរហូតដល់ទៅ៨ទូកធំៗ ស្មើនឹង៤គូរ អូសដោយទាំងត្រីតូចត្រីធំ គ្រប់ប្រភេទ ដែលរស់នៅក្នុងទឹកបឹងទន្លេសាប មិនថារដូវណានោះទេ គឺរងការបំផ្លាញ និងបំពុលបរិស្ថាន ព្រោះពេលទូកអូសម្ដងៗធ្វើឲ្យទឹកទន្លេឡើងល្អក់ខ្មៅពេញផ្ទៃទឹកទាំងអស់ ។

ដោយសារតែសមត្ថភាពបំផ្លិចបំផ្លាញមច្ឆាជាតិទាំងនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋលើកការសសើរដល់ជំនាញរដ្ឋបាលជលផល មិនដាច់ពីមាត់ ជាពិសេសលោកយ៉ាន់ វីសាក់ ហៅ សែនាយសង្កាត់រដ្ឋបាលជលផលផាត់សណ្តាយ និងលោក ចាយ កុងមេង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ថាបង្ក្រាបបានតែទូកមងនេសាទលក្ខណៈគ្រួសារតូចតាចតែប៉ុណ្ណោះ ចំណែកទូកអូសធំៗមើលមិនឃើញ ។

ជាចុងក្រោយនេះផងដែរ ប្រជាពលរដ្ឋនេសាទលក្ខណៈគ្រួសារ សុំសូមណូមទៅ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណអភិបាលខេត្តកំពង់ធំ និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត ដែលទើបតែផ្ទេរភារកិច្ចមកកាន់ខេត្តកំពង់ធំថ្មីៗនេះ សូមឯកឧតម្តមេត្តាពិនិត្យ និងចង្អុលបង្ហាញលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំថ្មី ឲ្យឧស្សាហ៍ចុះមើលបទល្មើសនេសាទតាមដងទន្លេសាបផង បើមិនដូច្នោះទេ មច្ឆាជាតិគ្រប់ប្រភេទ និងត្រូវរងការវិនាសហិនហោចជាក់ជាមិនខាន
ឡើយ ។

រាល់ការចោទប្រកាន់ខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺ ណាមួយពីមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធបានទេ ដោយពុំមានលេខទូរសព្ទទំនាក់ទំនង ។

អង្គភាពសារព័ត៌មានយើងរងចាំបកស្រាយនិងកែតម្រូវពីមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ បើអស់លោកយល់ថា ការចុះផ្សាយខាងលើនេះមិនពិត៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!