ទាន់ហេតុការណ៍
ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

ក្រោយពីអង្គភាព គេហទំព័រ ស៊ីអិនធី ហតញូយ៍ និង គេហទំព័រ រស្មី ឆ្នាំងមាស បានចុះផ្សាយរឿងលោក អេង ស៊ីចេង ឬអេង ចេង មេឈ្មួញត្រីដ៏ល្បីប្រចាំខេត្តកំពង់ធំមក ក៏បែកធ្លាយបញ្ជីរាយនាមឈ្មោះអ្នកសារព័ត៌មាន ជាច្រើនអង្គភាព ដែលជនខិលខូចយកឈ្មោះទៅដាក់យកលុយតាមបទល្មើសនេសាទនៅខេត្តកំពង់ធំ…!!!

ក្រោយពីអង្គភាព គេហទំព័រ ស៊ីអិនធី ហតញូយ៍ និង គេហទំព័រ រស្មី ឆ្នាំងមាស បានចុះផ្សាយរឿងលោក អេង ស៊ីចេង ឬអេង ចេង មេឈ្មួញត្រីដ៏ល្បីប្រចាំខេត្តកំពង់ធំមក ក៏បែកធ្លាយបញ្ជីរាយនាមឈ្មោះអ្នកសារព័ត៌មាន ជាច្រើនអង្គភាព ដែលជនខិលខូចយកឈ្មោះទៅដាក់យកលុយតាមបទល្មើសនេសាទនៅខេត្តកំពង់ធំ…!!!

 

ខេត្តកំពង់ធំ÷ ថ្មីៗនេះក្រោយពីអង្គភាព គេហទំព័រ ស៊ីអិនធី ហតញូយ៍ និង គេហទំព័រ រស្មី ឆ្នាំងមាស បានចុះផ្សាយរឿងលោក អេង ស៊ីចេង ឬអេង ចេង ជាឈ្មួញត្រីដ៏ល្បីប្រចាំខេត្តកំពង់ធំមក ក៏បានបែកធ្លាយបញ្ជីរាយនាមឈ្មោះអ្នកសារព័ត៌មានជាច្រើនអង្គភាពត្រូវបានជនខិលខូចយកឈ្មោះអង្គភាពខ្លួនទៅដាក់យកលុយពីមេឈ្មួញត្រីដ៏ល្បីប្រចាំខេត្តកំពង់ធំឈ្មោះ អេង ស៊ីចេង ឬអេង ចេង ជាជនជាតិវៀតណាមនៅភូមិ៤ ឃុំកំពង់លួង ស្រុកកគរ ខេត្តពោធិ៍សាត់ ដោយម្ចាស់អង្គភាពមិនបានដឹងខ្លួន។

ជាក់ស្ដែងករណីការបែកធ្លាយបញ្ជីឈ្មោះអ្នកសារព័ត៌មាននៅខេត្តកំពង់ឆ្នាំង មួយចំនួនត្រូវបានជនខិលខូចយកទៅប្រើដើម្បីប្រមូលលុយពីបទល្មើសនេសាទដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

អ្នកសារព័ត៌មានដែលរងគ្រោះដោយជនខិលខូចយកឈ្មោះអង្គភាពខ្លួនទៅដាក់យកលុយពីមេឈ្មួញត្រីដ៏ល្បី ឈ្មោះលោក អេង ស៊ីចេង ឬអេង ចេង នោះបានសំណូមពរនិងស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយស្រាវជ្រាវនិងស៊ើបអង្កេតវែករកមុខជនខិលខូចដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

បើតាមប្រភពដែលទម្លាយចេញមកបានឲ្យដឹងថា អ្នកដែលយកឈ្មោះអ្នកសារព័ត៌មាន ជាច្រើនអង្គភាព ទៅដាក់យកលុយពីបទល្មើសនោះ គឺអ្នកសារព័ត៌មានដូចគ្នាបានប្រើឈ្មោះដូចក្នុងបញ្ជីរាយនាមខាងក្រោមយកទៅដាក់ដើម្បីប្រមូលលុយពីរឈ្មួញត្រីដ៏ល្បីប្រចាំខេត្តកំពង់ធំឈ្មោះ អេង ស៊ីចេង ឬអេង ចេង ជាជនជាតិវៀតណាមនៅភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពួកគេបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ រត់ការធ្វើការនេសានដោយប្រើប្រាស់ឧបករណ៍ទូកអូសអ៊ូនយ៉ាំងកាវយ៉ាងគគ្រឹកគគ្រេង ពេញផ្ទៃទឹកទន្លេសាបក្នុងខេត្តកំពង់ធំ គ្មានឃើញសមត្ថកិច្ចណាចុះបង្ក្រាប។

ជាក់ស្ដែងនៅពេលថ្មីៗនេះ នៅត្រង់ចំណុច ទួលមុខភូមិ បាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មានទូករបស់មេឈ្មួញត្រីដ៏ល្បី ឈ្មោះលោក អេង ស៊ីចេង ឬអេង ចេង បានធ្វើសកម្មភាពអូសអ៊ូនយ៉ាំងកាវ យ៉ាងគគ្រឹកគគ្រេងពេញផ្ទៃបឹងទន្លេសាប ដោយមិនមានមន្ត្រីជំនាញណាហ៊ានបង្រ្កាបនោះទេ ។

ព្រោះថាមេឈ្មួញត្រីដ៏សកម្មរូបនេះ គឺជាជនជាតិវៀតណាមដែលមករស់នៅលើទឹកដីកម្ពុជា ហើយមានខ្នងបង្អែកដ៏ធំ និងរឹងមាំនៅពីក្រោយខ្នង ដើម្បីរង់ចាំការជួយអន្តរាគមន៍ និងជាពិសេសប្រើអំណាចទឹកលុយគ្របដណ្តប់លើស្ថាប័នមួយចំនួនដែលពាក់ពន្ធ និងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ។

សូមបញ្ជាក់ថា ៖ មេឈ្មួញត្រីខាងលើមានឈ្មោះ អេង ស៊ីចេង ឬអេង ចេង ដែលកន្លងមកតែងតែរត់ការ និងបង់ឱ្យជំនាញផ្សេងៗ រៀងរាល់រដូវ មិនថារដូវទឹកឡើងឬរដូវទឹកស្រកនោះទេ បើមិនដូច្នោះទេសកម្មភាពទាំងនោះក៏មិនអាចកើតឡើងបានដែរ ដូចពេលហ្នឹងអញ្ចឹងសកម្មភាពទូកអូសអ៊ូនយ៉ាំងកាវ ទាំងនេះអូសយ៉ាងគគ្រឹកគគ្រេង ពេញផ្ទៃបឹងទន្លេសាប ចំណែកមន្ត្រីជំនាញដេកលក់ធ្វើមិនដឹង រងចាំ ភ្ញាក់ឡើងរាប់ថ្ងៃយកលុយតែម្តង ។

នេះបើយោងតាមប្រភពមួយផ្សេងទៀត បានឲ្យដឹងថាបុគ្គលឈ្មោះ អេង ស៊ីចេង ឬអេង ចេង ខាងលើនេះ គឺជាអធិរាជលើផ្ទៃបឹងទន្លេសាបជាច្រើនឆ្នាំមកហើយ ហើយជារាងរាល់ថ្ងៃគេ ក៏តែងតែឃើញសកម្មភាពទូកអូសអ៊ូនយ៉ាំងកាវយ៉ាងគឃ្លើន ដោយមិនខ្លាចក្រែងរអា នឹងជំនាញណាម្នាក់នោះឡើយ ។

ដោយទូកអូសរបស់លោក អេង ស៊ីចេង ឬអេង ចេង ជាទូកអូសខ្នាតធំ មានរហូតដល់ទៅ៨ទូកធំៗ ស្មើនឹង៤គូរ អូសដោយទាំងត្រីតូចត្រីធំ គ្រប់ប្រភេទ ដែលរស់នៅក្នុងទឹកបឹងទន្លេសាប មិនថារដូវណានោះទេ គឺរងការបំផ្លាញ និងបំពុលបរិស្ថាន ព្រោះពេលទូកអូសម្ដងៗធ្វើឲ្យទឹកទន្លេឡើងល្អក់ខ្មៅពេញផ្ទៃទឹកទាំងអស់ ។

ដោយសារតែសមត្ថភាពបំផ្លិចបំផ្លាញមច្ឆាជាតិទាំងនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋលើកការសសើរដល់ជំនាញរដ្ឋបាលជលផល មិនដាច់ពីមាត់ ជាពិសេសលោកយ៉ាន់ វីសាក់ ហៅ សែនាយសង្កាត់រដ្ឋបាលជលផលផាត់សណ្តាយ និងលោក ចាយ កុងមេង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ថាបង្ក្រាបបានតែទូកមងនេសាទលក្ខណៈគ្រួសារតូចតាចតែប៉ុណ្ណោះ ចំណែកទូកអូសធំៗមើលមិនឃើញ ។

ជាចុងក្រោយនេះផងដែរ ប្រជាពលរដ្ឋនេសាទលក្ខណៈគ្រួសារ សុំសូមណូមទៅ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណអភិបាលខេត្តកំពង់ធំ និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត ដែលទើបតែផ្ទេរភារកិច្ចមកកាន់ខេត្តកំពង់ធំថ្មីៗនេះ សូមឯកឧតម្តមេត្តាពិនិត្យ និងចង្អុលបង្ហាញលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំថ្មី ឲ្យឧស្សាហ៍ចុះមើលបទល្មើសនេសាទតាមដងទន្លេសាបផង បើមិនដូច្នោះទេ មច្ឆាជាតិគ្រប់ប្រភេទ និងត្រូវរងការវិនាសហិនហោចជាក់ជាមិនខាន
ឡើយ ។

រាល់ការចោទប្រកាន់ខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺ ណាមួយពីមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធបានទេ ដោយពុំមានលេខទូរសព្ទទំនាក់ទំនង ។

អង្គភាពសារព័ត៌មានយើងរងចាំបកស្រាយនិងកែតម្រូវពីមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ បើអស់លោកយល់ថា ការចុះផ្សាយខាងលើនេះមិនពិត៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!