ខេត្តកំពង់ចាម÷ តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថានៅក្នុងភូមិ ឃុំ ពួកគាត់មានកន្លែងសៃវៀនបញ្ជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងកំពុងបើកស្វាគមន៍ឲ្យអ្នកញៀនល្បែងចូលទៅលេងកម្សាន្តយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ សៃវែនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ដ៏ធំមួយកន្លែងនេះស្ថិតនៅភូមិអណ្ដូងស្វាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ប្រភពបានបន្តទៀតថាម្ចាស់សៃវេនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ដ៏ធំមួយកន្លែងនេះជារបស់លោក វ៉ាន ជារៀងរាល់ថ្ងៃនេះលោក វ៉ាន កំពុងតែបើកទទួលស្វាគមន៍អ្នកញៀនល្បែងបញ្ជល់មាន់និងអាប៉ោងដែលមកពីបណ្តាលខេត្តនានា ពិសេសអ្នកមកពីភ្នំពេញ ជិះសុទ្ធតែរថយន្តស៊េរីទំនើបៗ ចូលទៅលេងមាន់ជល់និងអាប៉ោងយ៉ាងពពាក់ពពូន!! សំណួរសួរថា: តើហេតុអ្វី បានជាលោកអធិការ ស្រុកស្ទឹងត្រង់ មិនចុះបង្ក្រាបសៃវេនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់របស់លោក វ៉ាន ឬក៏លោកអធិការ ពុំបានដឹង? តើសមត្ថកិច្ចនៅក្នុងស្រុកស្ទឹងត្រង់ទាំងអស់មានបានទទួលលាភសក្ការៈពីលោក វ៉ាន ម្ចាស់សៃវែនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ដ៏ធំជាថ្នូរមិនបង្ក្រាបដែរឬទេ? ឬមួយលោក វ៉ាន មានឥទ្ធិពលរឹងមាំនិងមានអ្នកធំនៅពីក្រោយ បានជាធ្វើឱ្យលោកអធិការ ស្រុកស្ទឹងត្រង់ ខ្លបខ្លាចនូវអំណាចរបស់ វ៉ាន មិនហ៊ានចុះទៅបង្ក្រាបកន្លែងសៃវៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ដ៏ធំដែលលោក វ៉ាន កំពុងបើកស្វាគមន៍ទទួលអ្នកញៀនល្បែងបញ្ជល់មាន់និងអាប៉ោងចូលមកលេងយ៉ាងពពាក់ពពូន ដែលធ្វើឲ្យពួកគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំង។
ជាក់ស្ដែងថ្មីៗនេះ ទីតាំងរបស់លោក វ៉ាន កំពុងបើកស្វាគមន៍ឲ្យអ្នកញៀនល្បែងចូលមកលេងល្បែងភ្នាល់បញ្ជល់មាន់និងអាប៉ោងយ៉ាងពពាក់ពពូន សៃវែនបញ្ជល់មាន់នេះ នៅចម្ងាយពីភូមិប្រហែល២គីឡូម៉ែត្រ ក្នុងចំម្ការកៅស៊ូ នៅខាងជើងភូមិអណ្ដូងស្វាយ ហួសខ្ទមអ្នកតាប្រហែល៥០០ម៉ែត្រ សង្វៀនជល់មាន់ និងអាប៉ោងរបស់លោក វ៉ាន នៅខាងលិចផ្លូវ ស្ថិតនៅក្នុងភូមិអណ្ដូងស្វាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននឹងកំពុងបើសូមស្វាគមន៍ទទួលអ្នកញៀនល្បែងចូលមកលេងបានយ៉ាងរលូន គ្មានរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋានបន្តិចសោះ ខណៈសមត្ថកិច្ច នៅស្រុកស្ទឹងត្រង់មិនចុះធ្វើការបង្ក្រាប។
បើយោងតាមប្រភពពីអ្នកចេញចូលកន្លែងលេងល្បែងបញ្ជល់មាន់និងអាប៉ោងបានឲ្យដឹងថា ទីតាំងខាងលើនេះគឺជាកន្លែងមានក្ដីសុខសាន្ដសម្រាប់ពួកអ្នកញៀនល្បែងមាន់ជល់និងអាប៉ោង ដែលគេចូលទៅលេងដោយមិនមានក្ដីព្រួយបារម្ភ ហើយបាននាំគ្នាភ្នាល់ចាក់លុយចាប់ពី(១០០០ពាន់ដុល្លារ ទៅដល់រាប់ម៉ឺនដុល្លារក៏មានដែរ) បើថ្ងៃពិសេសអាច ចាក់លុយច្រើនជាងនេះទៅទៀតគ្មានឃើញសមត្ថកិច្ចណាមករំខានឡើយ។
ប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើបានសង្កេតឃើញសភាពបែបនេះធ្វើឲ្យពួកគាត់នាំគ្នាព្រួយបារម្ភភ័យខ្លាច កើតមាននៅអំពើចោរកម្មផ្សេងៗកើតឡើងដូចជាចោរលួច ចោលឆក់និងចោរប្លន់ជាដើមក៏ដោយសារកើតចេញពីល្បែងបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ទាំងនេះផងដែរ។
ពាក់ព័ន្ធនឹងករណីកន្លែងសៃវេនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ដ៏ធំរបស់លោក វ៉ាន នេះដែរប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើបានសុំណូមពរនិងស្នើសុំដល់អាជ្ញាធរសមត្តកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសលោក ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការខេត្ដកំពង់ចាម មេត្តាចាត់កម្លាំងជំនាញ ចុះពិនិត្យ និងបង្ក្រាបទីតាំងល្បែងបញ្ជល់មាន់និងអាប៉ោងខាងលើនេះ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក៍ដូចជាសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ផងដែរ។
ទាក់ទិនការចោទប្រកាន់ពីប្រជាពលរដ្ឋខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺ ណាមួយពីលោក អធិការ ស្រុកស្ទឹងត្រង់និងអ្នកពាក់ព័ន្ធបានទេ ដោយពុំមានលេខទូរសព្ទទំនាក់ទំនង ។
អង្គភាពសារព័ត៌មានយើងរងចាំបកស្រាយនិងកែតម្រូវពីលោក អធិការ ស្រុកស្ទឹងត្រង់ និងអ្នកពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ បើអស់លោកយល់ថា ការចុះផ្សាយចោទប្រកាន់ពីប្រជាពលរដ្ឋខាងលើនេះមិនពិត ដោយយោងតាមច្បាប់ស្តីពីរបប អ្នកសាព័ត៌មាន៕